​អាហារូបករណ៍​ក្នុងស្រុកថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ​ផ្ដល់​អាហារូបករណ៍​១០០ភាគរយ​ ចំនួន ៥០​កន្លែង សិក្សា​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​​អាស៊ី​សច្ចៈ ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​រង។

ជំនាញដែលអាចជ្រើសរើសបានរួមមាន៖

  • ទីផ្សារ
  • គណនេយ្យ
  • សេដ្ឋកិច្ច
  • គ្រប់គ្រងពាណិជ្ជកម្ម
  • ភាសាអង់គ្លេស
  • វិទ្យាសាស្ត្រកុំព្យូទ័ឬ

លក្ខខណ្ឌ៖

  • មានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (សម្រាប់ថ្នាក់បរិញ្ញាបត្រ)
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់ទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (សម្រាប់ថ្នាក់បរិញ្ញាបត្ររង)

ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨​​​
ទី​តាំង​ស្នើ​សុំ និង​ដាក់​ពាក្យ៖ ទី​ស្នាក់​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ព្រែក​លាប សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម៖ ០១៦៨៣១៣៩៧/០១២៩០៦០០៦

Facebook Comments