អាហារូបករណ៍១២០កន្លែង ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សិស្សានុសិស្ស​ទាំង​អស់​ដែល​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល​ឱ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​ធ្វើ​ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​១០០ភាគរយ ចំនួន​១៩០​កន្លែង​លើ​៦​ឯកទេស ឱ្យ​ចូលរៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនឹងធ្វើការប្រឡងជ្រើសរើសសិស្ស-និស្សិតដើម្បីទទួលបាននូវអាហារូបករណ៍១២០កន្លែង ថ្នាក់បរិញ្ញាបត្ររង មាន ៤ មុខជំនាញ ដូចខាងក្រោម៖

  • វិទ្យាសាស្រ្តដំណាំ      ចំនួន ៣០កន្លែង
  • វិទ្យាសាស្រ្តសត្វ        ចំនួន ៣០កន្លែង
  • វិទ្យាសាស្រ្តជលផល ចំនួន ៣០កន្លែង
  • កុំព្យូទ័រធុរកិច្ច       ​       ចំនួន ៣០កន្លែង

លក្ខណ្ឌជ្រើសរើស៖

  • ប្រឡងជាប់ ឬធ្លាក់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)
  • ប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រសមមូល

ផុតកំណត់ថ្ងៃទី២៩ កញ្ញា ២០១៨ វេលាម៉ោង១៧:០០

ទាញយកឯកសារ៖ http://ksit.edu.kh/

ទីកន្លែងទទួលពាក្យ និងដាក់ពាក្យប្រឡង៖

  • វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (ផ្លូវជាតិលេខ៤៤ ភូមិ​អូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ)
  • នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ (អគារលេខ 185 មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ)

សម្រាប់ព័ត៌មានលម្អិត៖ http://ksit.edu.kh/form/

ទំនាក់ទំនងតាមរយៈ៖  

  • លេខទូរស័ព្ទ​085 483 609, 016 77 99 24
  • E-mail: [email protected]

Facebook Comments