ស្ថានទូតឥណ្ឌាប្រចាំក្រុងភ្នំពេញ រៀបចំថ្នាក់បង្រៀនភាសាហិណ្ឌី និងសំស្រ្កឹតនៅក្នុងស្ថានទូតផ្ទាល់ ក្នុងទីតាំងផ្ទះលេខ ៥០-៥២ ផ្លូវសម្ដេចប៉ាន ភ្នំពេញ ជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង១១ព្រឹក ទៅ១២ថ្ងៃត្រង់ (ភាសាហិណ្ឌី) ហើយពីម៉ោង១-២រសៀល (ភាសាសំស្ដ្រិត)។ ចំពោះអ្នកមានចំណាប់អារម្មណ៍ទាំងខ្មែរ និងបរទេសអាចចូលរួមរៀនភាសាហិណ្ឌី និងសំស្ត្រឹតបាននៅស្ថានទូត ដែលមានទំរង់បែបបទនៃការចុះឈ្មោះស្រាប់។
អ្នកក៏អាចចុះឈ្មោះតាមអនឡាញ សម្រាប់ចូលជាសមាជិកនៃក្រុមថ្នាក់ Hindi Bhasha’s Cool ដែលរៀបចំឡើងសម្រាប់ជាតិសាសន៍ទាំងអស់រស់នៅទីក្រុងភ្នំពេញ។ ការជួបសមាជិកទាំងអស់នឹងត្រូវបានរៀបចំនៅស្ថានទូត ឬក៏នៅកន្លែងណាមួយដ៏សមរម្យដើម្បីពីភាក្សាគ្នាក្រៅផ្លូវការអំពីភាសាហិណ្ឌី និងសំស្ត្រឹតដោយនិទានរឿង កំណាព្យ សរសេរភាសាហិណ្ឌី និងសន្ទនាគ្នាជាភាសាហិណ្ឌី។ល។
ចុះឈ្មោះតាមគហទំព័រ៖ http://indembassyphnompenh.org/hindi_registration.php
ព័ត៌មានបន្ថែម
- សូមទាក់ទងកញ្ញា ប្រាទីបា ជូរេ៖ ០៩៦៦៩៩៨០៩១
- សម្រាប់ព័ត៌មានលម្អិត៖ http://indembassyphnompenh.org/pages.php?id=145
- Facebook Page: India in Cambodia (Embassy of India, Phnom Penh)