ជ្រើសរើសអ្នកស្ម័គ្រចិត្ត និង អ្នកហាត់ការនៅបណ្ណាល័យបញ្ញាវន្ត

បណ្ណាល័យបញ្ញាវន្ត (Scholar Library) គឺជាសហគមន៍បណ្ណាល័យ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹង។ ជាពិសេសក្នុងចំណោមស្រទាប់យុវជ័យវ័យក្មេង។  បណ្ណាល័យបញ្ញាវន្តបាននឹងកំពុងតែស្វែងរកបេក្ខជនដែលមានភាពស្វាហាប់ លើកទឹកចិត្តខ្លួនឯង និងមានឆន្ទៈនឹងរៀន ដើម្បីចូលរួមក្រុមរបស់ពួកគេ។

លក្ខខណ្ឌ៖

  • ជាសិស្សថ្នាក់វិទ្យាល័យ ឬសាកលវិទ្យាល័យ
  • មានការតាំងចិត្តខ្ពស់ និងឆន្ទៈរៀន
  • ស្រលាញ់ និងផ្ដល់តម្លៃទៅលើសៀវភៅ និងចំណេះវិជ្ជារ
  • មានចំណូលចិត្តថ្វើការដើម្បីពង្រឹង និងអភិវឌ្ឍវិស័យបណ្ណាល័យ និងចំណេះដឹង
  • មានភាពរស់រាយ ស្មោះត្រង់ និងលើកទឹកចិត្តខ្លួនឯង

ថ្ងៃ និងម៉ោងធ្វើការ៖

  • ថ្ងៃអង្គារ-សៅរ៍
  • ៨:០០ព្រឹក ដល់ ១២:៣០រសៀល ឬ១:០០រសៀល ដល់ ៥:៣០ល្ងាច

ចំពោះបេក្ខជនដែលចាប់អារម្មណ៍ អាចផ្ញើ cover letter និង CV ទៅកាន់ [email protected]

សម្រាប់ព័ត៌មានបន្ថែម៖

Facebook Comments