ឱកាសចូលរួមកម្មវិធី ASEF Summer University (ASEFSU)

ASEF Summer University (ASEFSU) គីជាការទស្សនកិច្ចសិក្សារយៈពេល២សប្ដាហ៍ និងភាពពហុ-ច្នៃប្រឌិតសម្រាប់និស្សិតអាស៊ី និងអ៊ឺរ៉ុប និងអ្នកអាជីពវ័យក្មេង។

ASEFSU22 នឹងផ្ដោតទៅលើទិដ្ឋភាពនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន៣៖

  • សេដ្ឋកិច្ច៖ រួមមានមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តភាព, កាងារយុវជន, និងការប្រើប្រាស់ និងការផលិតកម្មប្រកបដោយនិរន្តភាព។
  • សង្គម៖ រួមមានសម្បត្តិវប្បធម៌ និងការប្រាស្រ័យទក់ទងនៅក្នុងតំបន់
  • បរិស្ថាន៖ រួមមានទឹក និងការគ្រប់គ្រងសំណល់, ថាមពលកើតឡើងថ្មី និងបច្ចេកវិទ្យា

លក្ខខណ្ឌ៖

  • ជាប្រជាជាតិមួយក្នុងចំណោមប្រទេស Asia-Europe Meeting (ASEM) Partner countries ទាំង៥១ (រួមទាំងកម្ពុជា)
  • ជានិស្សិត, អ្នកជំនួញ, អ្នកមានវិជ្ជាជីវ និងបញ្ញាវន្ត (ត្រូវមានអាយុចន្លោះ១៨ដល់៣០)
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ (ទាំងនិយាយ និងសរសេរ)

ព័ត៌មាននៃកម្មវិធី៖

  • កាលបរិច្ឆេទនៃសន្និសិទ៖ ចាប់ពីថ្ងៃទី១២-២៣ កញ្ញា ២០១៨
  • ទីកន្លែង៖ ប្រទេស Croatia & Slovenia
  • ថ្លៃចំណាយ៖ រាល់ការចំណាយទាំងអស់ជាបន្ទុករបស់អង្គការ

ផុតកំណត់ថ្ងៃទី0៣ កក្កដា ២០១៨

ដើម្បីចុះឈ្មោះ៖ https://asiaeuropefoundation.formstack.com/forms/asefsu22_applicationform

ព័ត៌មានលម្អិត៖ http://www.asef.org/projects/themes/education/4467-22nd-asef-summer-university-asefsu22

Facebook Comments