ជ្រើសរើសបេក្ខជនសម្រាប់ពានរង្វាន់ Yamagata Banto Banto Prize ប្រទេស ជប៉ុន

ក្រសួងអប់រំ យុវជន និងកីឡាជ្រើសរើសបេក្ខជនមួយរួប ដើម្បីចាត់ជាបេក្ខភាពពាងរង្វាន់ Yamagata Banto Banto Prize រដ្ឋបាល​ខេត្ត Osaka ប្រទេសជប៉ុន។

លក្ខខណ្ឌរបស់បេក្ខជន៖

  • អ្នកនិពន្ធ និងមានស្នាដៃរបស់ខ្លួនត្រូវបានបោះពុម្ភផ្សាយ នៅក្រៅប្រទេសជប៉ុន ហើយជួយបង្កើនដល់ការយល់ដឹងជាអន្តរជាតិអំពីវប្បធម៏ជប៉ុន
  • ស្នាដៃដែលជាប្រភេទនៃការសា្រវជ្រាវ និងការបង្ហាញពីវប្បធម៌ជប៉ុន
  • ស្នាដៃទាំងនោះ អាចជ្រួតជ្រាបដល់សាធារណជនតាមរយៈការបោះពុម្ភផ្សាយរយៈពេលច្រើនឆ្នាំកន្លងមក
  • អ្នកនិពន្ធនោះត្រូវបានរំពឹងថានឹងរួមចមណែកបង្ហាញពីវប្បធម៌ជប៉ុននៅក្រៅប្រទេសបន្តទៀត។

ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ ១៧:០០

បេក្ខជនត្រូវសរសេរអត្ថបទបង្ហាញពីស្នាដៃរបស់ខ្លួនដែលមាន ដោយភ្ផាប់មកជាមួយស្នាដៃបោះពុម្ភផ្សាយទាំងឡាយដែលមាន។

សម្រាប់ព័ត៌មានលម្អិត៖

  • គេហទំព័រផ្លូវការ៖ pref.osaka.lg.jp/bunka/news/bantou.html
  • លេខទូរស័ព្ទ៖ លោក ឃឹម សារិន (០១១៨៦០៥១១) ឬលោក វ៉ា វុទ្ធី (០១២៦៧៨៣៩៩)

Facebook Comments