គេហទំព័រទម្រង់ថ្មីនៃតំបន់អង្គរ

អាជ្ញាធរជាតិអប្សរានឹងដាក់អោយប្រើប្រាស់គេហទំព័រទម្រង់ថ្មី ដែលមានអាស័យដ្ឋាន www.angkor.com.kh នៅថ្ងៃទី២៩ មីថុនាខាងមុខនេះ។

បើយោងទៅតាមអាជ្ញាធរជាតិអប្សរា តាមគេហទំព័រថ្មីនេះ ភ្ញៀវជាតិ និងអន្តរជាតិអាចស្វែងយល់ពីរមណីរដ្ឋានអង្គរបានស៊ីជម្រៅ ទាំងព័ត៌មានប្រវត្តិសាស្ត្រ សង្គម នីតិវិធីនានា ដែលត្រូវអនុវត្តមុន និងអំឡុងពេលទស្សនា រួមទាំងព័ត៌សំខាន់ៗ សម្រាប់ទេសចរ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចមកកាន់អង្គរ។ គេហទំព័រថ្មីនេះត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍខ្លួនអោយស្របទៅតាមតម្រូវការអ្នកប្រើប្រាស់ និងវឌ្ឍនភាពនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

ផ្ទាំងនៅក្នុងគេហទំព័រ

ប្រភព៖ apsaraauthority.gov.kh

Facebook Comments