ការប្រកួតផលិតវីដេអូរបស់ សាកលវិទ្យាល័យកម្ពុជា

សាកលវិទ្យាល័យកម្ពុជា សូមជូនដំណឹងដល់និស្សិត និង អតីតនិស្សិត នៃសាកលវិទ្យាល័យកម្ពុជា ទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យ នឹងរៀបចំការប្រកួតវីដេអូខ្លីមួយក្រោមប្រធានបទ ៣ប្រភេទដែលបងប្អូនអាចជ្រើសរើស៖
១) ខ្ញុំមានមោនទភាពជានិស្សិតរបស់ សាកលវិទ្យាល័យកម្ពុជា (UCer)
២) យុវជន និងវប្បធម៌ខ្មែរ
៣) សារៈប្រយោជន៍នៃការអប់រំ
ក្នុងប្រធានបទនីមួយៗអ្នកដែលទទួលបានជ័យលាភី៖
– លេខ ១ នឹងទទួលបាន ៣០០ដុល្លារ
– លេខ ២ នឹងទទួលបាន ២០០ដុល្លារ
– លេខ ៣ នឹងទទួលបាន ១០០ដុល្លារ។
លក្ខខណ្ឌ៖
– វីដេអូអាចមានរយៈពេលត្រឹម២-៣នាទី។
– វីដេអូអាចនិយាយជាភាសាខ្មែរ ឬអង់គ្លេស។
– វីដេអូត្រូវតែមានភាពច្នៃប្រឌិតខ្ពស់។
– វីដេអូត្រូវមានរំលេចអំពីសាកលវិទ្យាល័យកម្ពុជា ដូចជាទេសភាពនៃសាកលវិទ្យាល័យ មហាវិទ្យាល័យ ឬសាលា របស់សាកលវិទ្យាល័យកម្ពុជា។

កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី31 ខែកក្កដា ឆ្នាំ២០១៨ មុនម៉ោង៦ល្ងាច។ បេក្ខជនអាចដាក់បញ្ចូលវីដេអូទៅតាម Google Form ឬយក File វីដេអូទៅកាន់ការិយាល័យ CMC ដែលស្ថិតនៅជាន់ទី ៧។
-បេក្ខជនអាចជ្រើសរើសបង្កើតវីដេអូទាំង៣ប្រភេទ ប៉ុន្តែមានតែមួយវីដេអូប៉ុណ្ណោះដែលនឹងជ្រើសរើសជាជ័យលាភីក្នុងមួយនាក់
-ពិន្ទុនឹងត្រូវគិតតាមតារាងនេះ https://goo.gl/3trrTG
-សូមបញ្ជាក់ការចូលរួមរបស់អ្នកនៅតាមរយៈ https://goo.gl/forms/AG4vsyc5tyH9dMAz2

បញ្ជាក់៖ សាកលវិទ្យាល័យកម្ពុជានឹងបង្ហាញវីដេអូរបស់និស្សិតតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមរបស់ សាកលវិទ្យាល័យកម្ពុជា ដើម្បីធ្វើការជ្រើសរើសជ័យលាភី។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ
លោក ប៊ុន សុផល (ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យព័ត៌មាន និង គមនាគមន៍)
[email protected]; [email protected]
017/010 770 855

Fabook page: The University of Cambodia – UC

Official Website: https://www.uc.edu.kh/

Facebook Comments