ឱកាសក្លាយជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តរបស់ ACU ក្នុងការប្រឡងបាក់ឌុប ២០១៧-២០១៨

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ជ្រើសរើសអ្នកសង្កេតការណ៍ចំនួន៤,៥០០ ទៅ៥,០០០នាក់ ដើម្បីសង្កេតការណ៍ស្ម័គ្រចិត្តក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧-២០១៨ ស័យប្រឡង ២០ សីហា ២០១៨។

លក្ខខណ្ឌ៖

  • មានធនធាន និងមធ្យោបាយផ្ទាល់ខ្លួនសម្រាប់បំពេញការងារ និងមិនដើរសុំថវិកាពីអ្នកដទៃមកបំពេញការងារនេះ
  • ជៀសវៀងទំនាស់ផលប្រយោជន៍ជាមួយបេក្ខជនប្រឡងក្នុងមណ្ឌល
  • ការចួលរួមអង្គេតការណ៍មិនឲ្យប៉ះពាល់ដល់ម៉ោងការងាររដ្ឋ និងឯកជន
  • គោរពច្បាប់ បទប្បញ្ញត្តិ សេចក្ដីណៃនាំ និងគោលការណ៍ផ្សេងៗដែលបានកំណត់ដោយក្រសួងអ.យ.ក. និង អ.ប.ព.
  • គោរពតាមការណែនាំរបស់មន្ត្រីអ.ប.ព. ប្រចាំមណ្ឌល
  • ផ្ដល់របាយការណ៍បូកសរុបពីដំណើរការប្រឡងតាមទស្សនៈយល់ឃើញផ្ទាល់ខ្លួនមកមន្ត្រី អ.ប.ព. ប្រចាំមណ្ឌលឲ្យបានទាន់ពេលវេលា
  • បំពេញការងារឲ្យបានត្រឹមត្រូវប្រកបដោយភាពទន់ភ្លន់ សុភាពរាបសា ឈ្លាសវៃ និងម៉ឺងម៉ាត់ការងារ
  • ចំពោះមណ្ឌលដែឡមានអ្នកសង្គេតការណ៍ច្រើន អ.ប.ព. រក្សាសិទ្ធិធ្វើការផ្លាស់ប្ដូរអ្នកសង្កតការណ៍នោះទៅមណ្ឌលផ្សេងទៀត។

ការចុះឈ្មោះធ្វើឡើងចាប់ពីថ្ងៃ០៤ កក្កដា ២០១៨ រហូតដល់គ្រប់ចំនួនកំណត់។

Official Website: http://acu.gov.kh/

FB Page: Anti-Corruption Unit

Facebook Comments