វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជ្រើសរើសគ្រូភាសាអង់គ្លេសជាប់កិច្ចសន្យា២៤រូប

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ធ្វើការជ្រើសរើសសាស្ត្រាចារ្យជាប់កិច្ចសន្យាចំនួន២៤រូប ដើម្បីបង្រៀនភាសាអង់គ្លេសដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។

លក្ខខណ្ឌ៖

  • មានកាយសប្បទាសមស្រប
  • មានសីលធម៌រស់នៅថ្លៃថ្នូរ សក្តិសមជាអ្នកអប់រំ
  • មានមនសិការវិជ្ជាជីវៈ និងភាពទទួលខុសត្រូវខ្ពស់
  • មានចំណូលចិត្ត បង្រៀន និងស្រាវជ្រាវ
  • មានសញ្ញាបត្របរិញ្ញាបត្រជំនាញភាសាអង់គ្លេស ឬសញ្ញាបត្រសមមូល
  • ភ្ជាប់ជាមួយនូវវិញ្ញាបនបត្របញ្ជាក់កម្រិតភាសាអង់គ្លេស (IELTS ឬTOEFL) បើមាន
  • គោរពបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាប្រចាំឆ្នាំរបស់វិទ្យាស្ថាន

កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ៖

ការទទួលពាក្យប្រព្រឹត្តទៅជារៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ទី០៩ ខែកក្កដា ដល់ថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨ នៅអាសនៈភាសាអង់គ្លេស (បន្ទប់៤០៣-A) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

  • ពេលព្រឹក ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:៣០
  • ពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០

កាលបរិច្ឆេទធ្វើតេស្តផ្ទាល់មាត់

ការធ្វើតេស្តផ្ទាល់មាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៧ និងថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨ ចំពោះតែបេក្ខជនជាប់លើការសិក្សាឯកសាបេក្ខភាតែប៉ុណ្ណោះ។

កាលបរិច្ឆេទប្រកាសលទ្ធផល៖ ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

ចំពោះព័ត៌មានបន្ថែម៖

 

Facebook Comments