កម្មវិធីផ្លាស់ប្តូរការសិក្សាយុវជនប្រទេសកម្ពុជា និងប្រទេសវៀតណាមសម្រាប់ឆ្នាំ២០១៨

កាលបរិច្ឆេទ៖ ថ្ងៃទី២០ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០១៨

ទីតាំង៖ Dan Xay Eco Park, Can Gio, ទីក្រុងហូជីមិញ ប្រទេសវៀតណាម

“កម្មវិធីផ្លាស់ប្តូរការសិក្សាយុវជនប្រទេសកម្ពុជា និងប្រទេសវៀតណាមសម្រាប់ឆ្នាំ២០១៨” ដែលមានឈ្មោះជាភាសារអង់គ្លេស “Cambodia Vietnam Exchange Program 2018” (អក្សរកាត់ CVEP) ត្រូវបានរៀបចំឡើងដោយ សមាគមគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរនៅកម្ពុជា ជាភាសារអង់គ្លេស “Initiatives of Change Association” (អក្សរកាត់ IofC Cambodia) និង សមាគមគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរនៅវៀតណាម ជាភាសារអង់គ្លេស “Friends of Initiatives of Change” (អក្សរកាត់ FIC Vietnam)។ IofC Cambodia និង FIC Vietnam គឺជាសមាជិករបស់បណ្តាញសមាគមគំនិតផ្តួចផ្តើមអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

សមាគមគំនិតផ្តួចផ្តើមអន្តរជាតិ ជាភាសារអង់គ្លេស “Initiatives of Change” (អក្សរកាត់ IofC) គឺជាបណ្តាញទូទាំងពិភពលោកដែលមកពីចម្រុះជាតិសាសន៍ សាសនា វប្បធម៌ មានគោលដៅរួមចំណែកផ្លាស់ប្តូរភាពអវិជ្ជមានក្នុងសង្គមតាមរយៈការរៀនស្គាល់អំពីខ្លួនឯងនិងការផ្លាស់ប្តូរដែលចាប់ផ្តើមពីឆន្ទៈរបស់បុគ្គលម្នាក់ៗដោយខ្លួនឯង។

គេហទំព័រ៖ https://www.iofc.org/

IofC Cambodia និង FIC Vietnam គឺជាបណ្តាញយុវជនដែលធ្វើការងារស្ម័គ្រចិត្តក្នុងប្រទេសរៀងៗខ្លួន ហើយក្រុមយុវជនបានបង្កើតឱកាសនិងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមកតាមរយៈ ការងារស្ម័គ្រចិត្ត ការចែករំលែក ការយកចិត្តទុកដាក់ដូចជាគ្រួសារតែមួយ ក្នុងការអភិវឌ្ឍនិងពង្រឹងសមត្ថភាពរបស់សមាជិកម្នាក់ៗ។

ការរំពឹងទុក

អ្នកចូលរួមនឹងទទួលបានឱកាសរៀនសូត្រពីការស្វែងយល់អំពីខ្លួនឯងនិងការពង្រឹងសក្តានុពលតាមរយៈអ្នកសម្របសម្រួលមានបទពិសោធន៍ច្រើនឆ្នាំ ការពង្រឹងមិត្តភាពចាស់ និងការបង្កើតមិត្តភក្តិថ្មីជាមួយយុវជនកម្ពុជានិងវៀតណាម ជាពិសេសគឺដំណើរកំសាន្តទៅប្រទេសវៀតណាម អនុស្សាវរីយ៍ និងភាពសប្បាយរីករាយនៅចុងសប្តាហ៍។

សកម្មភាព

  • Quiet Time និងគោលការណ៍ទាំង៤ របស់ IofC (4 Absolutely Values)
  • សិក្ខាសាលាក្រុមតូច ការឆ្លុះបញ្ចាំង និងការចែករំលែក
  • សកម្មភាពស្ម័គ្រចិត្តក្នុងសហគមន៍
  • ការងារក្រុម និងសមាជិកក្នុងក្រុមគ្រួសារតូច

ដើម្បីចុះឈ្មោះចូលរួមកម្មវិធី៖ https://bit.ly/2HFK2G7

ផុតកំណត់ចុះឈ្មោះត្រូវបានពន្យារពេលដល់៖ ៣១ កក្កដា ២០១៨

តម្លៃចូលរួមកម្មវិធី៖ 150 $ ក្នុង១នាក់

សម្គាល់៖ អាហារូបករណ៍ថ្លៃចូលរួមកម្មវិធី (50%) នឹងត្រូវបានពិចារណាផ្តល់ឱ្យយុវជនដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមកម្មវិធី ប៉ុន្តែមិនមានលទ្ធភាពបង់ថវិកា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយ៖

១. ជា សុធាវី (អ្នកសម្របសម្រួលកម្មវិធី) Tel: 017 477 992 / 087 878 745

(ចន្លោះម៉ោង 11 am ដល់ 1 pm និងចាប់ពីម៉ោង 5 pm)

២. សំណាង ម៉ាដូនី (ជំនួយការកម្មវិធី) Tel: 015 235 566

៣. ទេព ភីយូ (ជំនួយការកម្មវិធី) Tel: 069 694 059

Facebook Comments