អាហារូបករណ៍ទន្តវទនសាស្ត្រនៅសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន

សាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន នឹងផ្ដល់អាហារូបករណ៍សម្រាប់រយៈពេល៤ឆ្នាំ (គិតចាប់ពីខែធ្នូ ២០១៨ ដល់ ខែកក្កដា ២០២២) ចំនួនមួយកន្លែង ដល់និស្សិតដែលកំពុងសិក្សាឆ្នាំទី២នៃមហាវិទ្យាល័យទន្តវទនសាស្ត្រឆ្នាំសិក្សា២០១៧-២០១៨។

លក្ខខណ្ឌ៖

  • ជានិស្សិតកំពុងសិក្សាថ្នាក់ឆ្នាំទី២នៅមហាវិទ្យាល័យទន្តវទនសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០១៧-២០១៨
  • មានពិន្ទុ GPA ក្នុងឆ្នាំសិក្សា២០១៦-២០១៧ កម្រិតទាបបំផុតត្រឹម៣.១
  • មានចំណេះដឹងភាសាអង់គ្លេស ((លទ្ធផលតេស្ត IELTS ដែលមានសុពលភាពចាប់ពី៥.៥ឡើងទៅ)

ទីកន្លែងផ្ដល់ និងទទួលពាក្យ៖ ផ្នែកកិច្ចការនិស្សិត នៃមហាវិទ្យាល័យទន្តវទនសាស្ត្រ នៃស.វ.ស (អាគារ K ជាន់ទី១)។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២០ កក្កដា ២០១៨ វេលាម៉ោង១៧:០០នាទី។

Facebook Comments