ប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ

ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាល និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី៧ សម្រាប់អាហារូបករណ៍ចំនួន២០នាក់ (ជាប់ចំណាត់ថ្នាក់២០នាក់នៃការប្រឡង) និងសម្រាប់បង់ថ្លៃចំនួន៤០នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល រយៈពេល២ឆ្នាំ ឱ្យចូលរៀននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លក្ខណ្ឌ៖

  • កំពុងបម្រើការនៅអង្គភាពនានាក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីអប់រំយុវជន និងកីឡា
  • បទពិសោធការងារចាប់ពី៥ឆ្នាំឡើងទៅ
  • លិខិតវាយតម្លៃសកម្មភាពការងារពីប្រធានអង្គភាព
  • សញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្របណ្ដោះអាសន្នសមមូល។

ការប្រឡងជ្រើសរើស៖

  • ឈប់ទទួលពាក្យនៅថ្ងៃទី០១ វិច្ឆកា ២០១៨ វេលាម៉ោង៥:00រសៀល
  • សម័យប្រឡង៖ ថ្ងៃទី១០ ខែវិច្ឆកា ២០១៨

១. វិញ្ញាសា ជំនាញពាក់ព័ន្ធនឹងគ្រប់គ្រងអប់រំ រយៈពេល៣ម៉ោង មេគុណ២

២. វិញ្ញាសាវប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១

៣. វិញ្ញាសាភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី មេគុណ១

  • ទីកន្លែងដាក់ពាក្យ៖ ដេប៉ាតឺម៉ង់គ្រប់គ្រង និងផែនការ នៃវិទ្យាស្ថានជាតិអប់រំ

សម្រាប់ព័ត៌មានលម្អិត បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយ៖

  • វិទ្យាស្ថានជាតិអប់រំ ស្ថិតនៅកាច់ជ្រុងខាងជើងជាប់វិមានឯករាជ្យតាមបណ្ដោយមហាវិថីព្រះនរោត្តម
  • ទំនាក់ទំនងដាក់ពាក្យ ០៩៨ ២៥៧ ៦៣២
  • Email: [email protected]
  • FB Page: NIE Cambodia

Facebook Comments