ប្រឡងជ្រើសរើសអធិការអប់រំ ជំនាន់ទី៤ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩

ក្រសួងត្រូវការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលអធិការអប់រំ ចំនួន២៥០នាក់ តាមប្រព័ន្ធបណ្តុះ បណ្តាលរយៈពេល០១ឆ្នាំ ឲ្យចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នៅ វិទ្យាស្ថានជាតិអប់រំ។

លក្ខណ្ឌ៖

បុគ្គលិកអប់រំទាំង២ភេទត្រូវ៖

ក. សម្រាប់បុគ្គលិកអប់រំទូទៅ៖

  • កំពុងបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
  • មានឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តម ដើមខ្សែថ្នាក់ទី២ឡើងទៅ (ក២.៤)
  • មានសញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្របណ្ដោះអាសន្នសមមូលឡើងទៅ

ខ. សម្រាប់បុគ្គលិកអប់រំអាទិភាព៖

  • ជានាយក នាយិកាសាលារៀនល្អ និងគ្រូបង្រៀនជ័យលាភីពានរង្វាន់សម្ដេចតេជោហ៊ុនសែន
  • ជាអធិការបឋមសិក្សាដែលមានស្រាប់
  • ជាបុគ្គលិកអប់រំដែលមានអតីតភាពការងារយ៉ោងតិច៥ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ដែលបញ្ចប់ការសិក្សាដោយសរសេរនិក្ខេបបទ

ការប្រឡងជ្រើសរើស៖

  • ឈប់ទទួលពាក្យនៅថ្ងៃទី០១ កញ្ញា ២០១៨ វេលាម៉ោង៥:00ល្ងាច
  • សម័យប្រឡង៖ ថ្ងៃទី១២ ខែកញ្ញា ២០១៨

១. វិញ្ញាសា ជំនាញពាក់ព័ន្ធនឹងការងារអធិការកិច្ចរយៈពេល៣ម៉ោង មេគុណ២

២. វិញ្ញាសាវប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១

៣. វិញ្ញាសាភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី មេគុណ១

  • ទីកន្លែងដាក់ពាក្យ៖ ដេប៉ាតឺម៉ង់គ្រប់គ្រង និងផែនការ នៃវិទ្យាស្ថានជាតិអប់រំ

សម្រាប់ព័ត៌មានលម្អិត បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយ៖

  • វិទ្យាស្ថានជាតិអប់រំ ស្ថិតនៅកាច់ជ្រុងខាងជើងជាប់វិមានឯករាជ្យតាមបណ្ដោយមហាវិថីព្រះនរោត្តម
  • ទំនាក់ទំនងដាក់ពាក្យ ០៩៨ ២៥៧ ៦៣២/០១២ ៨៨៦ ៦៩៤
  • FB Page: NIE Cambodia

Facebook Comments