កម្មវិធីសំឡេងយុវជនផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេរប្លក់

អត្ថប្រយោជន៍៖

  • ទទួលបានមតិស្ថាបនាជាប្រចាំលើសំណេររបស់ខ្លួន
  • ទទួលបានដំបូន្មាន និងគំនិតថ្មីៗអំពីរបៀបសរសេរប្លក់ឲ្យបានល្អ
  • ផ្លាស់ប្តូរគំនិតជាមួយយុវជនធ្វើកម្មសិក្សាសរសេរប្លក់ដទៃទៀត ទៅលើប្រធានបទសំខាន់ៗ
  • ពង្រឹងជំនាញសរសេរប្លក់ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល
  • ទទួលបានចំណេះដឹងថ្មីៗអំពីប្រធានបទទាក់ទងនឹងសិទ្ធិកុមារ និងបញ្ហារបស់យុវជន និងក្មេងជំទង់
  • កសាងទំនាក់ទំនងជាមួយនឹងអ្នកសរសេរប្លក់វ័យក្មេងក្នុងប្រទេស និងនៅជុំវិញពិភពលោក។
  • ទទួលបានជំនាញបំណិនជីវិតសម្រាប់ការងារនាថ្ងៃអនាគត ក៏ដូចជាជំនាញស្រាវជ្រាវ ការធ្វើការជាក្រុម ទំនាក់ទំនង ភាពជឿជាក់លើខ្លួនឯង និងជំនាញផ្សេងៗទៀត។

លក្ខខណ្ឌក្នុងការចូលរួម៖

  • ជាយុវជនសញ្ជាតិកម្ពុជា អាយុចន្លោះពី១៤ ដល់២៤ឆ្នាំ
  • អាចចូលរួមការហ្វឹកហាត់ផ្ទាល់រយៈពេល២ម៉ោងជារៀងរាល់សប្តាហ៍ នៅការិយាល័យយូនីសេហ្វ នាក្រុងភ្នំពេញ
  • អាចសរសេរមួយអត្ថបទជារៀងរាល់សប្តាហ៍ ក្នុងរយៈពេល១២សប្តាហ៍ (មានការសម្រាករយៈពេលមួយសប្តាហ៍ក្នុងវគ្គសិក្សា)
  • មានការតាំងចិត្តខ្ពស់ និងប្រឹងប្រែងហ្វឹកហាត់
  • ផ្តល់អាទិភាពចូលរួមក្នុងកម្មវិធី ដោយចាប់ផ្តើមពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ (កាលបរិច្ឆេទនេះអាចនឹងមានភាពប្រែប្រួលបន្តិចបន្តួច)
  • មានអ៊ីនធើណេតប្រើប្រាស់សម្រាប់ស្រាវជ្រាវ ក៏ដូចជាសរសេរប្លក់ជាប្រចាំ ផ្តល់មតិយោបល់ និងចូលរួមពិភាក្សា។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨

សម្រាប់ការចុះឈ្មោះ៖ https://docs.google.com/forms

ហ្វេសប៊ុក៖ UNICEF Cambodia

សម្រាប់សាកសួរព័ត៌មានបន្ថែម៖ [email protected]

Facebook Comments