កម្មវិធីប្រឡងសំណេរក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចូលរួមចំណែកចំពោះសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់”

អង្គការវិទ្យាស្ថានសន្ទនាកំពុងរៀបចំកម្មវិធីប្រឡងសំណេរទាក់ទងនឹងប្រធានបទប្រព័ន្ធផ្សព្វផ្សាយសង្គមនិងការចូលរួមចំណែកចំពោះសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់។ សំណេរឆ្នើមជាងគេចំនួន ៣ នឹងត្រូវបានធ្វើបទបង្ហាញនិងទទួលពានរង្វាន់នៅក្នុងកម្មវិធីសន្និសីទតំបន់ «អាស៊ានឆ្ពោះទៅកាន់ស្ថេរភាពក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម» ដែលប្រារព្ធនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៨ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ។ រង្វាន់សម្រាប់ជ័យលាភីឆ្នើមចំនួន៣ រួមមាន:

  • ទី 1: ទឹកប្រាក់ ១,០០០,០០០ រៀល
  • ទី 2: ទឹកប្រាក់ ៧៥០,០០០ រៀល
  • ទី 3: ទឹកប្រាក់ ៥០០,០០០ រៀល

ប្រធានបទ៖ «ការចូលរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះសន្ដិភាពនិងស្ថេរភាពនៅក្នុងតំបន់»

លក្ខខណ្ឌនៃការចូលរួម៖

  • បេក្ខខជនត្រូវតែជាសិស្ស-និស្សិត
  • អត្ថបទដែលមានចំនួនពាក្យចន្លោះពី៥០០-៨០០ពាក្យ (ហាមចម្លង)
  • អត្ថបទត្រូវតែមានពុម្ភអក្សរជា Time Nre Roman, pt.12 double spacing
  • មានគម្របមុខ (cover page) ដែលមានឈ្មោះសិស្ស-និស្សិត, លេខទំនាក់ទំនង, អ៊ីម៉ែល, ឈ្មោះសាលា។

ផុតកំណត់ថ្ងៃទី៨ សីហា ២០១៨

ការប្រកាសជ័យលាភី៖ ២៣ សីហា ២០១៨

សម្រាប់ព័ត៌មានបន្ថែមនិងរបៀបផ្ញើសំណេររបស់អ្នកមកប្រកួតប្រជែង សូមចូលទៅកាន់ ( http://www.mekongdialogue.org/28/mdi-writing-competition/ )

FB Page: Mekong Dialogue Institute

Facebook Comments