ការប្រកួតផលិតវីដេអូខ្នាតខ្លី ដើម្បីបង្កើនការយល់ដឹងទាក់ទងនឹងការជួញដូរសត្វព្រៃខុសច្បាប់

រដ្ឋាភិបាលអង់គ្លេស និងបុណ្យភាពយន្ត Luang Prabang ដោយសហការជាមួយនឹង WWF និង WCS បានផ្ដួចផ្ដើមការប្រកួតប្រជែងផលិតវីដេអូខ្នាតខ្លី ក្នុងគោលបំណងទាញចំណាប់អារម្មណ៍ចំពោះបញ្ហាជួញដូរសត្វព្រៃខុសច្បាប់សម្រាប់តំបន់មេគង្គ។

ជ័យលាភីនឹងទទួលបាន៖

  • លេខមួយ៖ $៥,០០០
  • លេខពីរ៖ $៤,០០០
  • លេខបី៖ $៣,០០០
  • Viral Prize: $២,០០០
  • លេខមួយក្នុងចំណោម៤ រង្វាន់ពិសេស (កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម)៖ $២,០០០
  • រង្វាន់និស្សិត៖ $១,០០០

លក្ខខណ្ឌ៖

  • អ្នកផលិតវីដេអូត្រូវតែជាប្រជាជាតិឡាវ, វៀតណាម, កម្ពុជា, ថៃ, ឬមីយ៉ាន់ម៉ា
  • ជនបរទេសដែលមកស្នាក់នៅក្នុងចំណោមប្រទេសខាងលើនេះក៏អាចចូលរួមបាន
  • វីដេអូដែលដាក់ស្នើមិនអោយលើសពី០៦នាទី
  • វីដេអូត្រូវតែមានចំណងជើងរង (subtitle) ជាភាសាអង់គ្លេស។ រាល់ content នៅក្នុងវីដេអូត្រូវតែជារបស់អ្នកផលិត (រួមមាន៖ footage, graphics, music)។ បើមិនដូច្នោះទេ វីដេអូនោះនឹងត្រូវចាត់ទុកជាមោឃៈ។
  • វីដេអូមិនត្រូវបានចែករំលែកនៅលើ Facebook ឬគេហទំព័រដទៃទៀត។ វីដេអូទាំងឡាយណាដែលលេចធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយ នឹងត្រូវបានចាត់ទុកជាមោឃៈ
  • រាល់ផលិតកម្មនៃភាពយន្តត្រូវតែគោរពច្បាប់ក្នុងស្រុក ទាក់ទងនឹងអត្ថន័យ (content) និងការអនុញ្ញាត
  • អ្នកដឹកនាំរឿងគួរតែអាចចូលរួមពីធីបុណ្យភាពយន្ត Luang Prabang (Luang Prabang Film Festival) ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី០៧-១២ ធ្នូ ២០១៨។

ផុតកំណត់ថ្ងៃទី១៥ សីហា ២០១៨

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ [email protected].

ព័ត៌មានលម្អិតបន្ថែម៖ http://www.lpfilmfest.org/content/IWTMekong.html

FB Page: British Embassy in Cambodia

Facebook Comments