អាហារូបករណ៍ JDS របស់ប្រទេសជប៉ុន

ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត​ក្រោម​គម្រោង​អាហារូបករណ៍​របស់​ជប៉ុន​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩។

លក្ខខណ្ឌ៖

១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master)

 • មានសញ្ញាតិខ្មែរ
 • មានសញ្ញាបត្របរិញ្ញាបត្រ
 • មានអាយុចន្លោះពី២២-៣៥ឆ្នាំ គិតដល់ថ្ងៃទី០១ មេសា ២០១៩
 • មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់
 • មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ពន្ធ
 • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

២. ថ្នាក់បណ្ឌិត

 • មានសញ្ជាតិខ្មែរ
 • បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ក្រោមកម្មវិធីអាហារូបករណ៍ JDS
 • មានអាយុក្រោម៤៥ឆ្នាំគិតដល់ថ្ងៃទី០១ មេសា ២០១៩
 • មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
 • ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថានប័នពាក់ព័ន្ធដូចមានកំណត់ក្នុង Framework of JDS 2018
 • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

មុខជំនាញសិក្សា (សម្រាប់ទាំង២កម្រិត)៖

 • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
 • អភិវឌ្ឍន៍វិស័យ​ឯកជន
 • ពង្រឹងគុណភាពអប់រំ
 • អភិវឌ្ឍន៍កសិកម្ម និងជនបទ
 • ពង្រឹងបរិស្ថានរស់នៅក្នុងទីក្រុង
 • ពង្រឹងប្រព័ន្ធថែទាំសុខភាព និងសន្ដិសុខសង្គម
 • ពង្រឹងមុខងាររដ្ឋបាល
 • អភិវឌ្ឍន៍ច្បាប់ និងតុលាការ
 • បង្កើតទំនាក់ទំនងអន្តរជាតិ

កាល​បរិច្ឆេទ​ផុត​កំណត់៖ ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០១៨
ទីកន្លែង​ចែក​និង​ទទួល​ពាក្យ៖ ការិយាល័យ JICE-JDS (អាសយដ្ឋាន៖ អគារ AURAលេខ ៨៦ ជាន់ទី៣ វិថី ព្រះត្រសក់ផ្អែម(៦៣) សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ)
សម្រាប់​ព័ត៌មាន​លម្អិត​៖ http://jds-scholarship.org/

FB Page: facebook.com/moeys.gov.kh

 

Facebook Comments