ប្រឡង​ផលិត​រឿងខ្លី ៣ នាទី ក្រោម​ប្រធានបទ “Self responsibility” សម្រាប់​សិស្ស​វិទ្យាល័យ

​ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងថា ក្រសួង និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំការប្រឡងផលិតរឿងខ្លី ០៣នាទីក្រោមប្រធានបទ “Self responsibility” សម្រាប់សិស្សវិទ្យាល័យ ដើម្បីជ្រើសរើសក្រុមសិស្សដែលមានស្នាដៃផលិតល្អចំនួន៣ក្រុម ទៅចូលរួមមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ វិច្ឆិកា ២០១៨ នៅទៅក្រុង Kitama កោះ Hokkaido  ប្រទេសជប៉ុន។

លក្ខខណ្ឌ៖

  • ជាសិស្សដែលកំពុងសិក្សានៅសាលារដ្ឋ ឬឯកជន ថ្នាក់ទៅ១០ និងទី១១ នៅក្នុងការសិក្សា២០១៨
  • មានប័ណ្ណសម្គាល់ខ្លួនសិស្ស
  • ជាសិស្សដែលពុំធ្លាប់បានចូលរួមក្នុងកម្មវិធីនេះ ឬកម្មវិធី JENESYS២.០ នាពេលកន្លងមក
  • ត្រូវជ្រើសរើសក្រុមរបស់ខ្លួន (មួយក្រុមមានគ្នា៣នាក់សម្រាប់ផលិតរឿងខ្លី៣នាទី ក្នុង១រឿង)

ទាញយក​ពាក្យ​ចូលរួម​ប្រឡង ៖ https://goo.gl/9nYbj4
ទទួល​ពាក្យ​ចាប់​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៨
កន្លែង​ទទួល​ពាក្យ ៖ នាយដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ
កាលបរិច្ឆេទ​ឈប់​ទទួល​រឿងខ្លី​នៅ​ថ្ងៃទី២៧ ខែ​សីហា ឆ្នាំ​២០១៨
កាលបរិច្ឆេទ​ប្រកាស​លទ្ធផល ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៨ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន(CJCC)
គោលការណ៍​ប្រឡង ៖ https://goo.gl/vQV3Qt (ភាសាខ្មែរ) https://goo.gl/K43v4S(English)

FB Page: MoEYS Cambodia

Facebook Comments