ការប្រកួតប្រជែងពានរង្វាន់ SEAMEO-Jasper Research Award ២០១៨/២០១៩

លេខាធិការដ្ឋាន SEAMEO បានជូនដំនឹងពីការប្រកួតប្រជែងពានរង្វាន់ SEAMEO-Jasper Research Award ២០១៨/២០១៩ ក្រោមប្រធានបទ “Overcoming Barriers to Inclusion”។

លក្ខខណ្ឌ៖

  • មានសញ្ជាតិខ្មែរ
  • អាយុមិនលើសពី៥៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
  • មានសញ្ញាបត្របរិញ្ញាបត្រជាន់ ឬសញ្ញាបត្របណ្ឌិត
  • មិនមែនជាមន្ត្រីដែលពាក់ព័ន្ធ ឬបម្រើការនៅមជ្ឍមណ្ឌល SEAMEO
  • មិនធ្លាប់បានទទួលពានរង្វាន់ពីលេខាធិការដ្ឋាន SEAMEO ពីមុនមក
  • មានសុខភាពល្អសម្រាប់ការធ្វើដំណើរ

លក្ខខណ្ឌនៃការស្រាវជ្រាវ៖

  • ការសិក្សាស្រាវជ្រាវត្រូវបានបញ្ចប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ
  • ការសិក្សាស្រាវជ្រាវត្រូវបានធ្វើឡើង និងបញ្ចប់សម្រាប់តំបន់អាស៊ីអាគ្នេយ៍
  • ឯកសារស្រាវជ្រាវជាភាសាអង់គ្លេសត្រូវដាក់បញ្ចូលរូបភាព និងឯកសារផ្សេងៗ
  • ឯកសារស្រាវជ្រាវត្រូវសង្ខេបយ៉ាងតិច២០ទំព័រ

កាល​បរិច្ឆេទ​ផុត​កំណត់៖ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨
សម្រាប់​ព័ត៌មាន​លម្អិត៖ http://www.seameo.org ឬ [email protected]

Facebook Comments