ប្រឡងជ្រើសរើសនិស្សិតទៅសិក្សាថ្នាក់បរិញ្ញាបត្រប្រទេសចិន

អាហារូបករណ៍ ស សុខា គ្រោងនឹងធ្វើការរៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០នាក់ ទៅសិក្សានៅសាកលវិទ្យាល័យ ហឺហ្វីយ៍ ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។

ជំនាញឯកទេសទៅសិក្សា៖

  • ជំនាញវិស្វករសំណង់ស៊ីវិល
  • ជំនាញទំនាក់់ទំនងពាណិជ្ជកម្មអន្តរជាតិ

លក្ខខណ្ឌ៖

  • សញ្ជាតិខ្មែរ
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ចំពោះបេក្ខជនសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨ អាចជំពាក់ឯកសារសញ្ញាបត្រទុតិយភូមិ)
  • មានលិខិតបញ្ជាក់ភាពនៅលីវ
  • មានលិខិតបញ្ជាក់ពីសុខភាព
  • បំពេញកិច្ចសន្យាខិតខំប្រឹងប្រែងរៀនសូត្រ

ឈប់ទទួលពាក្យ៖ ២៥ សីហា ២០១៨

សម្គាល់៖ មានតែសិស្សខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំ។

ទីកន្លែងទទួលពាក្យនៅលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

សម្រាប់ព័ត៌មានលម្អិត និងលេខទំនាក់ទំនង សូមមើលរូបភាពខាងក្រោម។

FB Page: អាហារូបករណ៍សម្រាប់និស្សិត៣ខេត្ត

Facebook Comments