កិច្ចពិភាក្សាក្រោមប្រធានបទ «ខ្លួនទីពឹងខ្លួន»

ក្នុងពេលបច្ចុប្បន្ននេះពត៌មានទាក់ទងទៅនឹងបញ្ហាវិបត្តិផ្លូវចិត្ត កំពុងតែមានការចាប់អារម្មណ៍ច្រើនពីមហាជនគ្រប់វ័យ។ ដោយសារមូលហេតុនេះហើយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចង់ឆ្លៀតយកឱកាសដើម្បីសិក្សាស្វែងយល់បន្ថែមទាក់ទងទៅនឹងមតិ និងការគិតឃើញរបស់សំណាក់យុវជនទៅលើប្រធានបទខាងលើ។ បន្ថែមពីលើនេះទៀត ក្រុមការងារយើងក៏ចង់ឆ្លៀតឱកាសស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើវិធីសាស្រ្តដែលយុវជនបច្ចុប្បន្នកំពុងប្រើប្រាស់ដើម្បីចូលរួមចំណែកទប់ស្កាត់ក៏ដូចជាការពារឥទ្ធិពលនៃបញ្ហាសុខភាពផ្លូវចិត្តនេះ។

ដើម្បីសិក្សាស្វែងយល់បន្ថែមពី ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងកម្មវិធីនេះ សូមចុចលើគេហទព័រនេះ​​ http://bit.ly/AYCYDSlideDeckBeYourOwnTherapist

ដូចដែលបានបង្ហាញខាងលើ កម្មវិធី AYC Youth Dialogue ជ្រើសរើសយកបញ្ហាសុខភាពផ្លូវចិត្តមកធ្វើការពិភាក្សា។ ការពិភាក្សានឹងផ្ដោតសំខាន់ទៅលើប្រធានបទ៖ «ខ្លូនទីពឹងខ្លួន»។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ ចាប់ពី ម៉ោង ៨:​ ៣០ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅ American Corner បន្ទប់ប្រជុំB ដែលស្ថិតនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត សាខាខាងត្បូង។

«សំលេងនិងគំនិតរបស់អ្នកគឺជាផ្កាយនាំផ្លូវរបស់យើង។»

ក្រុមគណកម្មការរៀបចំកម្មវិធីក៏ដូចជាវាគ្មិនកិត្តិយសនៃកម្មវិធី នឹងទន្ទឹមរង់ចាំសិក្សាស្វែងយល់បន្ថែមពីមតិយោបល់របស់លោកអ្នក ទៅលើប្រធានបទ៖ «ខ្លួនទីពឹងខ្លួន»

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ៖ http://bit.ly/
FB Page: ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

Facebook Comments