ជ្រើសរើស​សិស្ស​ថ្នាក់ទី​៥ ទី​៦ ទៅ​ចូលរួម​កម្មវិធី The 15th International Mathematics and Science Olympiad នៅ​ខេត្ត Zhejiang ប្រទេស​ចិន

ក្រសួងអប់រំ យុវជន នឹងកីឡានឹងបញ្ជូនកុមារកម្ពុជាចំនួន២៤រួប ទៅចូលរួមកម្មវិធីប្រឡងប្រជែង “The 15th International Mathematics and Science Olympiad” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកញ្ញាដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨ នៅ​ខេត្ត Zhejiang ប្រទេស​ចិន។

លក្ខខណ្ឌ៖

  • ជាសិស្សកំពុងរៀនថ្នាក់ទី៥ និងទី៦ នៅតាមគ្រឹះស្ថានសាធារណៈ និង​ឯកជនក្នុងរាជធានីភ្នំពេញ
  • មានសមត្ថភាពខ្ពស់លើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាអង់គ្លេស និងកុំព្យូទ័រ
  • មានសីលធម៌រស់នៅល្អ មានសមត្ថភាពធ្វើការងារជាក្រុម និងមានពេលវេលាចូលរួមការបំប៉ន

ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​រហូត​ដល់​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨
ទីកន្លែង​ទទួល​ពាក្យ៖ នាយកដ្ឋាន​បឋមសិក្សា (អាសយដ្ឋាន​លេខ ១៦៩ មហា​វិថី​ព្រះនរោត្តម)
សម្រាប់​ព័ត៌មាន​លម្អិត​៖ ០១២ ៦២៥ ៥៣៨ ឬ ០១២ ៩៧៦ ៨០៩ ឬ ០១២ ៦៧៣ ៥៦៣

FB Page: MoEYS Cambodia

Facebook Comments