កម្មវិធីប្រកួតប្រជែងគំនូរជីវចល Cambodia DigiCon6 ឆ្នាំ២០១៨

កម្មវិធីប្រកួតប្រជែងគំនូរជីវចល Cambodia DigiCon6 ឆ្នាំ២០១៨ បានមកដល់ហើយ!
ទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងគំនូរជីវចលនេះ ដើម្បីស្វែងរកជ័យលាភីលេខជាច្រើន។
ឆ្នាំនេះជ័យលាភីលេខ១ នឹងត្រូវបន្តទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាខែវិច្ឆិកាខាងមុខនេះ។

លក្ខនិកៈ៖ 

  • វីដេអូ ជាStop Motion, 2D ឬក៏ 3D
  • រយៈពេល ចន្លោះពី១-៣នាទី
  • ប្រធានបទ ៖ ទូទៅ (ត្រូវមានសារអប់រំ)
  • សមាជិកក្នុងក្រុម មិនលើសពី៣នាក់
  • ត្រូវជាសិស្ស ឬនិស្សិត (អាយុមិនលើសពី២៥ឆ្នាំ)
  • ត្រូវមានកាតសិស្ស ឬឯកសារបញ្ជាក់ មានសុពលភាព

ផុតកំណត់ទទួលពាក្យ និងវីដេអូនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨។

ប្អូនៗដែលស្រលាញ់គំនូរជីវចល កំុអោយរំលងឳកាសនេះអោយសោះ!

បញ្ជាក់៖ សូមដាក់ពាក្យជាមុន មុននឹងធ្វើការផ្ញើរវីដេអូ។
ប្អូនៗ ដែលបានចូលរួមសិក្ខាសាលារួចហើយ អាចបំពេញពាក្យដែលបានចែកជូន ហើយផ្ញើរមកកាន់message Page Cambodia DigiCon6 ឬអាចបំពេញពាក្យអនឡាញនេះបាន (https://docs.google.com/forms)។

ព័ត៌មានបន្ថែម 010 319 396

ប្រភព៖  Cambodia DigiCon6

Facebook Comments