អាហារូបករណ៍១០០% ចំនួន៣០០កន្លែងសិក្សានៅវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ កម្ពុជា (CICI)

វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ កម្ពុជា (CICI) ផ្ដល់អាហារូបករណ៍១០០% ស្វ័យប្រវត្តិសម្រាប់សិស្សប្រឡងជាប់ ឬមិនជាប់បាក់ឌុបមុនឆ្នាំ២០១៨។ អាហរូបករណ៍នេះមានចំនួន៣០០កន្លែង រយៈពេល២ឆ្នាំ និង៤ឆ្នាំ។

លក្ខខណ្ឌ៖

  • សិស្ស ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៨ ឬសិស្ស-និស្សិតដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំមុនៗ ក៏មានសិទ្ធិទទួលបានអាហារូបករណ៍ដែរ។
  • សិស្ស-និស្សិតត្រូវបំពេញសំណុំបែបបទសុំអាហារូបករណ៍នៅវិទ្យាស្ថានសហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ កម្ពុជា ដោយភ្ជាប់មកជាមួយនឹងរូបថតទំហំ ៤x៦ ចំនួន៤សន្លឹក ត្រូវដាក់ពាក្យចូលរៀនអោយបានមុនការបរិច្ឆេទចូលសិក្សា។

ទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១០ ខែកញ្ញា និងចូលរៀនថ្ងៃទី១៩ កញ្ញា ២០១៨ ខាងមុខនេះ។

ប្រញាប់ទំនាក់ទំនងតាមរយះលេខទូរស័ព្ទ »»» 010/012 647 440 ឬ 012 921 826

FB Page: CICI Phnom Penh

   
Facebook Comments