សិក្ខាសិលានៃការចែករំលែកពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រកុំព្យូទ័រ

Insight Tech គឺជាសិក្ខាសិលានៃការចែករំលែកមួយដែលសំដៅទៅរកការលើកកម្ពស់ នូវសមត្ថភាពយល់ដឹងអំពីមុខវិទ្យាសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រួមមាន ការបង្កើតវិបសាយ​ (Web Development) ការបង្កើតល្បែងកំសាន្តឬកម្មវិធីក្នុងទូរស័ព្ទដៃចល័ត (Mobile Game/App​Development) វិស្វកម្មបណ្តាញទំនាក់ទំនង (Network Development) និង ការបង្កើតកម្មវិធី ​​(Programming) សំរាប់​ សិក្សានុសិស្សក្នុងកំរិតវិទ្យាល័យនិងនិស្សិតឆ្នាំទី១។

នៅក្រោមប្រធានបទ “ការបំផុសគំនិត” ពួកយើងសង្ឃឹមថាសិក្ខាសិលាមួយនេះអាចបង្កើត ជាឱកាសដល់សិក្សានុសិស្សនិងនិស្សិត ទទួលយកការជួបជុំដ៏មានតំលៃជាមួយ អ្នកជំនាញ និង ដើម្បីបង្កើតនូវទំនាក់ទំនងជាមួយគ្នា ស្របពេលនឹងការស្វែងយល់អំពីការរៀបចំ និងការត្រៀមខ្លួនជាស្រេច សំរាប់ការងារក្នុងក្តីសុបិន្ត ក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័រ។

អ្នកជំនាញជាច្រើនរូប ដែលបានអញ្ជើញមកពីវិស័យបួនខុសៗគ្នានៃវិទ្យាសាស្រ្តកុំព្យូទ័រ នឹងចែករំលែកពីបទពិសោធន៍របស់ពួកគាត់ និងផ្តល់នូវវិធីសាស្រ្តគន្លឹះមួយចំនួន ដល់​សិក្សានុសិស្ស និងនិស្សិត ដើម្បីរៀបចំខ្លួនចូលក្នុងពិភពបច្ចេកវិទ្យា។

ការចុះឈ្មោះនឹងបិទនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅម៉ោង ១១:៥៩ យប់។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖ https://www.eventbrite.com

FB Page: The U.S. Ambassador’s Youth Council

Facebook Comments