កម្មវិធីសប្បុរសធម៌លើកទី១៥ ខេត្តសៀមរាប

ថ្ងៃទី២២ ២៣ ២៤ ខែកញ្ញា ឆ្នាំ២០១៨

កម្មវិធីសប្បុរសធម៌លើកទី១៥ ធ្វើឡើងក្នុងគោលបំណងស្វែងរកវិភាគទានដើម្បីជួយសាលារៀនដែលខ្សត់ខ្សោយ និងជាការឧបត្ថម្ភ ក៏ដូចជាជំរុញលើកទឹកចិត្ត ផ្ដល់ក្តីសង្ឃឹមដល់កុមារជំនាន់ក្រោយ ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាបាយដុត និងសាលាបឋមសិក្សាចារ ​ស្ថិតនៅភូមិចារ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចម្ងាយផ្លូវពីទីរួមខេត្តសៀមរាបប្រមាណ ៨៥គ.ម។

សាលាបឋមសិក្សាបាយដុត និងសាលាបឋមសិក្សាចារ

  • សិស្សសរុប ២៥៥នាក់ ស្រី១១០នាក់
  • គ្រូសរុប​ ១៦នាក់ ស្រី៦នាក់

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសប្បុរសជននានាមេត្តាចូលរួមបរិច្ចាគជាសម្ភារៈសិក្សា និងថវិកាតិចតួចក្តីដើម្បីលើកកម្ពស់វិស័យអប់រំកុមារនៅថ្នាក់មូលដ្ឋានឲ្យកាន់តែប្រសើរឡើង។

ទំនាក់ទំនងបរិច្ចាគ៖ 096 603 6272 / 077 770 042/ 098 697 718

ចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨

អ្នកចូលរួមត្រូវបង់វិភាគទាន ១៥៦០០០រៀល សម្រាប់ថ្លៃធ្វើដំណើរ ការស្នាក់នៅ និងអាហារ ០២យប់ និង ០៣ថ្ងៃ

  • ជួបជុំគ្នានៅមុខពេទ្យកុមារជាតិម៉ោង ៥:០០ ព្រឹក
  • អ្នកចូលរួមត្រូវស្តាប់ និងអនុវត្តតាមគោលការណ៏ ឬនិតិវិធីរបស់គណៈកម្មការរៀបចំកម្មវិធី។
  • សូមថែរក្សារបស់មានតម្លៃដោយខ្លួនឯង

ទំនាក់ទំនងចុះឈ្មោះ៖ 078 33 65 75 /070 433 464 /097 312 9797

FB Page: Charity Event Cambodia

Facebook Comments