បុគ្គលជោគជ័យ​ជាង ៤០ រូប​ចូលរួមជា​វាគ្មិន​ក្នុង សន្និបាតអាជីពការងារលើកដំបូង

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

បុគ្គលឆ្នើមៗ និងជោគជ័យក្នុងអាជីព ជាង ៤០ ​រូបនឹងបង្ហាញវត្តមាន​ធ្វើជា​វាគ្មិននៅ​ក្នុង​ព្រឹត្តិការណ៍ធំប្រចាំ​ឆ្នាំ​មួយ​ គឺ​ សន្និបាត​អាជីពការងារកម្ពុជា (Cambodia CareersCon)​ ដែល​នឹង​រៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ​) នាថ្ងៃ​ទី​១៥ និង ១៦ ខែកញ្ញា ឆ្នាំ​២០១៨​ វេលាម៉ោង​៩ព្រឹក ដល់ ​៥ល្ងាច​​ ដោយ​រំពឹងថា​នឹងមាន​អ្នក ចូលរួម​ប្រមាណ ៣០០០ នាក់ និងមានឱកាសការងារជាង ១០០០ កន្លែង ផ្តល់ជូនពីក្រុមហ៊ុន និងស្ថាប័នចំនួន ៥០ មក ពីវិស័យនានា។

យោងតាមលោក ជា សុខហ៊ី ដែលជានាយកគ្រប់គ្រងសហគ្រាសសង្គម Outsources Management ដែលជា អ្នក​រៀបចំសន្និបាតអាជីពការងារនេះ បានប្រាប់ឱ្យដឹងថា សន្និបាតនេះ​បានធ្វើឡើង​ ក្នុង​គោលបំណង ​​​ដើម្បី​មនុស្ស គ្រប់​ ទទួល​បាននូវអាជីព​ដែលខ្លួន​ស្រឡាញ់ និងសក្តិសមនឹងខ្លួន​។​ យើងមានគោលបំណង ​បង្កើត​ជាវេទិកាអភិវឌ្ឍន៍​អាជីព​ មួយ​ដែលប្រជាពលរដ្ឋខ្មែរ​គ្រប់រូប​អាចចូលរួម​ ដើម្បីពង្រឹងនូវចំណេះ និងជំនាញ​របស់ខ្លួន​ ហើយ​ជួយឱ្យ​ពួកគេ​ស្វែងរក​ មាគា​អាជីព​​មួយ​ដែលជោគជ័យនាពេលអនាគត។​​ ហើយ​ព្រឹត្តិការណ៍នេះអាច ធ្វើទៅបានដោយមាន ការឧបត្ថម្ភធំ ដោយ ក្រុមហ៊ុន Pi Pay, ក្រុមហ៊ុន Cambodia Brewery Limited, ក្រុមហ៊ុន BongThom.com, ក្រុមហ៊ុន SD International Forwarder និង អង្គការ EduQuest Hub។

លោកបន្ថែមថា​ សន្និបាត​អាជីពការងារ​​កម្ពុជានេះ​​ គឺជា​សន្និសីទការងារ​មួយ​ដែល​រួមមាន​វេទិកាពិភាក្សា​ ការតាំង​ពិព័រណ៍ ​​ទំព័រ​ឌីជីថល​ និង​ ថ្នាក់​បង្រៀន​​នូវជំនាញ​​ទន់ផ្សេង​​ៗ​ ​។​ សន្និសីទ​នេះ​នឹង​​ផ្តល់ឱកាស​ការងារ​រាប់ពាន់កន្លែង ដល់​ ប្រជាពលរដ្ឋ​ខ្មែរ​​ ហើយណែនាំ​ពួកគេ​ឱ្យ​ស្គាល់​អាជីវកម្ម ​និងស្ថាប័នជឲធនតូច និងមធ្យមនានា។ ឱកាស​ទាំងនោះ​មាន ដូចជា​​ ការហាត់​ការ​​ ការងារ​ស្ម័គ្រចិត្ត​ ការងារ​ពេញ​ ឬក្រៅម៉ោង​ កម្រិតជាតិនិងអន្តរជាតិ​។

វាគ្មិនកិត្តិយសដែលឈានខ្លួនក្នុងវាទិកាពិភាក្សារួមមាន លោក ជី សិលា (អគ្គនាយកក្រុមហ៊ុនសប្បាយ)  លោក ហ៊ុន ចាន់សាន (ស្ថាបនិកក្រុមហ៊ុន Re-Edge Architects) លោកគ្រូ ឃីម សុខហេង (ស្ថាបបនិក វិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ) លោក សុខ សុភមង្គល (ស្ថាបនិកក្រុមហ៊ុន Codingate) លោក ពេជ្រ បូឡែន (អគ្គនាយក Westline Education Group) និង លោក Jonathan Yap (ប្រធានផ្នែកនៃក្រុមហ៊ុន Smart)។ កិច្ចពិភាក្សានេះនឹងធ្វើក្រោម ប្រធានបទ ឥទ្ធិពលនៃបច្ចេកវិទ្យាក្នុងការធ្វើអាជីវកម្ម។

ជាមួយគ្នានេះ​ ប្រសិនបងប្អូនចាប់អារម្មណ៍ចង់ចូលរួមក្នុងសន្និបាតនេះ ​អាចទិញសំបុត្រចូលរួមតម្លៃ ១ មុឺនរៀល ឬ ៨ ពាន់រៀលតាមកម្មវិធីទូរស័ព្ទ Pi Pay ដោយ ​ទំនាក់ទំនង​កាន់​លេខទូរស័ព្ទ 012 / 015 563 567​ ឬ ​សារអេឡិចត្រូនិច​ [email protected] ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/CareersCon

ដើម្បីចុះឈ្មោះ៖ https://docs.google.com/forms

អំពីក្រុមហ៊ុន Outsources Management

នាយកគ្រប់គ្រង​​ក្រុមហ៊ុន Outsources Management ដែលជាសហគ្រាសសង្គមមួយ ដែលផ្តោតលើការរៀបចំផែនការ និងគ្រប់គ្រងព្រឹត្តិការណ៍នានា ដែលមានឥទ្ធិពលផ្តល់ជាវេទិកា សម្រាប់មនុស្សទូទៅ អាចបញ្ចេញ គំនិតច្នៃប្រឌិត ទេពកោសល្យ និងពង្រឹងអាជីពរបស់ខ្លួន។ សេវាកម្មចំបងទាំងពីររបស់យើង គឺការរៀបចំផែនការ ព្រឹត្តិការណ៍ និង គ្រប់គ្រងម៉ាកសញ្ញា។

Facebook Comments