ជ្រើសរើសជំនួយការរដ្ឋាបាល សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំថ្នាក់វិទ្យាល័យ

រាជរដ្ឋាភិបាលបានទទួលកម្ចីពី ADB ចំពោះការចំណាយលើគម្រោងអភិវឌ្ឍន៍វិស័យអប់រំថ្នាក់វិទ្យាល័យ។ មួយផ្នែកនៃកម្ចីនេះត្រូវបានប្រើប្រាស់សម្រាប់ការចំណាយទៅលើមន្ត្រីជំនួយការរដ្ឋាបាលដើម្បីគាំទ្រក្នុងការអនុវត្តន៍គម្រផងខាងលើនេះ។ មុខតំណែងនេះជាប្រភេទកិច្ចសន្យារយៈពេលមួយឆ្នាំ។

លក្ខខណ្ឌ៖

  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ឬរដ្ឋាបាល ឬផ្នែកដែលពាក់ព័ន្ធ
  • មានបទពិសោធន៍២ឆ្នាំយ៉ាងតិចក្នុងវិស័យរដ្ឋាបាល
  • មានភាពស្និទ្ធ និងអាចអនុវត្តន៍ទៅតាមកម្មវិធីម្ចាស់ជំនួយ
  • មានបទពិសោធន៍ក្នុងវិស័យសាធារណៈ មានអាទិភាព
  • មានសមត្ថភាពក្នុងការព្រៀង, សរសេររបាយការណ៍, និងទំនាក់ទំនង
  • មានសមត្ថភាពក្នុងការរៀបចំ និងផ្ដល់អាទិភាពការងារ, ទៅតាមកាលកំណត់ និងគោលដៅ
  • សមត្ថភាពក្នុងការប្រើប្រាស់កំព្យូទ័រ និងអ៊ីនធឺណេត
  • អាចធ្វើដំណើរ និងស្នាក់នៅតាមបណ្ដាខេត្ត
  • សមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងខ្មែរ

បេក្ខជនអាចផ្ញើលិខិតបង្ហាញពីចំណាប់អារម្មណ៍ និង CV ចុងក្រោយ ជាមួយនឹងអ្នកធានា៣នាក់ទៅកាន់ [email protected]

ផុតកំណត់ថ្ងៃទី១០ កញ្ញា ២០១៨

ប្រភព៖ MoEYS Cambodia

Facebook Comments