ការប្រឡងជ្រើសរើស​សិស្ស​ចូលរៀន​ដោយឥតបង់ថ្លៃ​នៅសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩

សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ជូនដំណឹងដល់សិស្សានុសស្សិដែល​មាន​បំណងចូលរៀនសាលាជំនាញ តូរ្យតន្ត្រី, របាំ, ល្ខោន, សៀក, និងសិល្បៈសូនរូបអោយបាន​ជ្រាប​ថា៖ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ខាងមុខនេះ សាលានឹងរៀបចំការប្រឡងពិនិត្យឧបនិស្ស័យ សិក្សា​នុសិស្ស​អោយចូលររៀនតាមសាលាជំនាញទាំង៥ ដោយឥតបង់ថ្លៃ។

លក្ខខណ្ឌ៖

  • ឯកទេស៖ របាំបុរាណ, ខោល, សៀក, ចម្រៀងបុរាណ, តន្រ្តីបុរាណ, តន្ត្រីបុរាណ, និងតន្ត្រីសម័យ (ឧបករណ៍ខ្សែរ) ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទី៤ នៅសាលាចំណេះដឹងទូទៅ ដែលមានអាយុ៩ ឬ១០ឆ្នាំ។
  • ឯកទេស៖ របាំប្រពៃណី, សៀក, តន្ត្រីសម័យ (ឧបករណ៍ផ្លុំ), ស្រឡៃ, កុងត្រឺបាស, ត្រុំប៉ែត, ហ្លុត, សាក់សូ, ក្លារីណែត យីកេ និងបាសាក់ ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៥ ឬទី៦ នៅសាលាចំណេះដឹងទូទៅ ដែលមានអាយុ១១ ដល់១៣ឆ្នាំ។
  • ឯកទេស៖ ចម្រៀងអាយ៉ៃ, ចម្រៀងជាពួក, ចាប៉ីដងវែង, ល្ខោននិយាយ និងសិល្បៈសូនរូប ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៧ នៅសាលាចំណេះដឹងទូទៅ ដែលមានអាយុ១៣ ឬ១៤ឆ្នាំ។

ឈប់ទទួលពាក្យថ្ងៃទី២២ កញ្ញា ២០១៨

កាលបរិច្ឆេទប្រឡង៖ ២៨ កញ្ញា២០១៨

កន្លែងចែកពាក្យ និងទទួលពាក្យ៖ នៅការិយាល័យសិក្សា នៃសាលាមធ្យមវិចិត្រសិល្បៈ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ០១២ ៨៩០ ៧៩៧ / ០៩២ ១៩៧ ៥៩១ / ០១១ ២៥១ ៩៨៧។

FB Page: សាលាមធ្យមវិចិត្រសិល្បៈ – Secondary School of Fine Arts

Facebook Comments