អាហារូបករណ៍​គ្រប់កម្រិត សរុបចំនួន១៣,៧៨៧កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩

អាហារូបករណ៍​លើមុខជំនាញដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ អាហារូបករណ៍នេះរួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/អនុបណ្ឌិត, បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សរុបចំនួន១៣,៧៨៧កន្លែង។

លក្ខខណ្ឌ៖

  • ចំពោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១៖ បេក្ខជនដែលបានរៀនចប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឬបានបញ្ចប់ថ្នាក់ស្ពានចម្លងបន្តជំនាញថ្នាក់ទី៨ និងទី៩ ឬកម្រិតសមមូល
  • ចំពោះសញ្ញាបត្រត្រជាន់ខ្ពស់/បរិញ្ញបត្ររង បច្ចេកទេស/ឯកទេស៖ បេក្ខជនដែលបានរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងធ្លាក់ ឬជាប់) ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
  • ចំពោះបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ/បរិញ្ញាបត្រ៖ បេក្ខជនត្រូវមាសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
  • ចំពោះបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/ឯកទេស/អនុបណ្ឌិត៖ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ/បរិញ្ញាបត្រ។

អ្នកដែលមានការចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងចុះឈ្មោះសិក្សាដោយផ្ទាល់នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានី ខេត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ៖០១០/០១២ ៣០៦ ៨៥៥, ០៦១ ៧៧៧ ៦៣៧, ០១០/០១៧ ៧៤៧ ៧៧៣ ៕

Facebook Page: MoEYS Cambodia

Facebook Comments