សិក្ខាសាលា​ និងពិព័រណ៏សាកលវិទ្យាល័យប្រចាំឆ្នាំ “My University and Self-discovery”

ដោយការសហការពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PP)​ បណ្តាដៃគូសហការនានា និងការចូលរួមគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនArctechបានផ្តួចផ្តើមបង្កើតនូវ កម្មវិធីសិក្ខាសិលា និង ពិព័រណ៌ដ៏ធំមួយមានឈ្មោះថា “My University & Self-Discovery” ដែលនឹងធ្វើឡើងនៅ វិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា  (​ITC) នាថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង

៨ព្រឹក ដល់ម៉ោង ៥កន្លះល្ងាច។

កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសឲ្យសិស្សថ្នាក់វិទ្យាល័យ និងអ្នកចូលរួមទទួលបាន ការបង្ហាញដោយផ្ទាល់ពីអ្នកជំនាញ ក្នុងការស្វែងរកសក្តានុពលផ្ទាល់ខ្លួន និង មុខជំនាញដ៏សាកសមសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ ផ្តល់ជូនអ្នកចូលរួម នូវពត៌មានលម្អិតពីកម្មវិធីសិក្សា កាលបរិច្ឆេទទទួលពាក្យចូលរៀន និង ឱកាសអាហារូបករណ៍ពីបណ្តាសកលវិទ្យាល័យរដ្ធ និង ឯកជនជាង៣០ ពិសេស នឹងមានការស្វែងយល់ពីបទពិសោធន៍សិក្សា និង ការងារកាន់តែស៊ីជម្រៅក្នុងមុនជំនាញនីមួយៗពីវាគ្មិនជោគជ័យមកពីវិស័យចំនួន១០ផ្សេងៗគ្នា និង អត្ថប្រយោជន៍ជាច្រើនទៀត។

សំបុត្រចូលរួមត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងចំនួនកំណត់ ចាប់ពីពេលផ្សព្វផ្សាយតទៅ។​ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ អ្នកចូលរួមត្រូវចុះឈ្មោះតាមរយៈ តំណភ្ជាប់ខាងក្រោម រួចធ្វើការមកទទួលយកសំបុត្រនៅវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា  (​ITC) នាថ្ងៃទី14 15 16 ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង 9 ព្រឹក ដល់ម៉ោង ៥ល្ងាច។

បញ្ជាក់៖ >ដើម្បីចូលរួមសិក្ខាសាលារបស់យើង អ្នកចូលរួមត្រូវតែមានសំបុត្រក្នុងដៃ ក្រុមការងារសូមរក្សាសិទ្ធក្នុងការមិនទទួលខុសត្រូវ ចំពោះការចុះឈ្មោះទាំងឡាយណាដែលមិនមកទទួលយកសំបុត្រ។

            >សំរាប់ពិព័រណ៏របស់យើងត្រូវបាន បើកជូនជាសាធារណៈ​និងចូលរួមដោយសេរី។
ទូរស័ព្ទទំនាកទំនង០៩២ ៨០៩ ៦០៥/ ០៧០ ៤៧២ ១៦២

ចុះឈ្មោះចូលរួមតាមរយៈ៖ http://bit.ly/MUnS2018
គេហទំព័រហ្វេសប៊ុកwww.facebook.com/bongjobkh

Facebook Comments