ការប្រកួតប្រជែងដេញដោលក្រោមប្រធានបទ៖ ការគ្រប់គ្រងចំណូល និងចំណាយថវិកាជាតិ

អង្គការតម្លាភាពកម្ពុជាមានក្តីសោមនស្សក្នុងការបើកទទួលពាក្យក្នុងការប្រកួតជជែកដេញដោលជុំវិញប្រធានបទ៖ ការគ្រប់គ្រងចំណូល និងចំណាយថវិកាជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងការគ្រប់គ្រងចំណូល និងចំណាយថវិកាជាតិ ព្រមទាំងពង្រឹងជំនាញនិយាយជាសាធារណៈ និងជំនាញជជែកដេញដោល។

លក្ខខណ្ឌ៖

  • ត្រូវបង្កើតក្រុមដែលមានសមាជិត៤នាក់ (សមាជិកបម្រុង១នាក់)
  • ត្រូវមានបេក្ខភាពជានារីចំនួន៥០% ក្នុងក្រុមនីមួយៗ
  • ត្រូវតែជានិស្សិតកំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រ
  • មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតគ្រប់ជុំ និងវគ្គតម្រង់ទិស
  • កម្មវិធីប្រកួតប្រជែងដេញដោលនឹងត្រូវធ្វើឡើងជាភាសាខ្មែរ

ក្រុមដែលឈ្នះនឹងទទួលបានរង្វាន់ ព្រមទាំងលិខិតបញ្ជាក់ការចូលរួមពីអង្គការតម្លាភាពផងដែរ។

ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨

សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌផេ្សងៗ ក៏ដូចជាព័ត៌មានលម្អិតផេ្សងទៀត រួមទាំងសំណុំបែបបទចុះឈ្មោះ សូមចូលទៅកាន់៖ goo.gl/KCaXTw

សម្រាប់ព័ត៌មានបន្ថែមអំពីឯកសារទាក់ទងនឹងការគ្រប់គ្រងចំណូល និងចំណាយថវិកាជាតិ សូមចូលទៅកាន់៖ https://goo.gl/Sg9hjE

FB Page: I AM CLEAN

Facebook Comments