ការប្រកួតស្នាដៃវីដេអូ ទាក់ទងនឹងការយល់ដឹងអំពីចំណូល និងចំណាយថវិកាថ្នាក់ជាតិ

ចូលរួមការប្រកួតស្នាដៃវីដេអូ ជុំវិញការលើកកម្ពស់ការយល់ដឹងអំពីចំណូល និងចំណាយថវិកាថ្នាក់ជាតិ ឬក៏ចែកចាយឱកាសនេះជាមួយមិត្តរបស់អ្នក។

ប្រធានបទដែលអាចពិចារណារួមមាន៖

 • ដំណើរការរៀបចំថវិកាជាតិ
 • ចំណូល និងចំណាយថវិកាជាតិរបស់ កម្ពុជា
 • ចំណូលថវិកាជាតិរបស់កម្ពុជា (ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន)
 • ការវិភាជន៍/ការចំណាយថវិកាជាតិ
 • តម្លាភាព និងគណនេយ្យភាពថវិកា
 • ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំថវិកាជាតិ
 • ការបើកចំហរព័ត៌មានអំពីថវិកា
 • ការទទួលបានព័ត៌មានអំពីថវិកាជាតិ
 • ការចំណាយថវិកាជាតិ និងការអភិវឌ្ឍន៍នៅកម្ពុជា
 • ការចំណាយថវិកាជាតិ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា
 • ការចំណាយថវិកាជាតិ ដើម្បីកាត់បន្ថយវិសមភាពនៃចំណូល
 • ដំណើររៀបចំថវិកាថ្នាក់ក្រោមជាតិ (រាជធានី/ខេត្ត ទីក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់)
 • ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើររៀបចំថវិកាថ្នាក់ក្រោមជាតិ (រាជធានី/ខេត្ត ទីក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់)

លក្ខខណ្ឌក្នុងការចូលរួមប្រកួតវីដេអូ៖

 • វីដេអូប្រភេទ ទំហំក្រោម២GB
 • វីដេអូទាំងអស់មិនត្រូវលើសពី៣នាទី
 • វីដេអូជាភាសាខ្មែរ បើអាចសូមដាក់ Subtitle ជាភាសាអង់គ្លេស
 • មិនទទួលវីដេអូចម្លងស្នាដៃអ្នកដទៃ
 • វីដេអូត្រូវបង្ហោះចូល Google Drive ឬ Drop Box

ចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងការប្រកួតនេះ អ្នកអាចចូលទៅកាន់ https://goo.gl/vRD38N ហើយអ្នកអាចប្រាប់ពីចំណាប់អារម្មណ៍របស់អ្នក តាមរយៈការចូលរួមចុះឈ្មោះ ឬសួរសំនួរមកកាន់ពួកយើង។

ចង់ស្រាវជ្រាវបន្ថែមទាក់ទងនឹងប្រធានបទនេះ សូមចូលទៅកាន់ https://goo.gl/Sg9hjEឬ http://ticambodia.org/library/ ។

សូមផ្ញើវីដេអូរួចរាល់របស់អ្នកមកពួកយើងតាមរយៈ https://goo.gl/DtBdVC ត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨

សម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងមកកាន់យើង តាមរយៈលេខទូរស័ព្ទ ០៨១ ៨៣ ២២ ២៣ ឬ ០១២ ៧១៣ ៣៣០ និង អ៊ីម៉ែល [email protected] និង [email protected]

FB Page:  Transparency International Cambodia

Facebook Comments