កម្មវិធីប្រកួតគូរគំនូរសម្រាប់កុមារអាយុក្រោម ១២ឆ្នាំ

កម្មវិធី ប្រកួតគូរគំនូរសម្រាប់កុមារអាយុក្រោម ១២ឆ្នាំ ដែលទទួលបានរង្វាន់សរុប ១,០០០ដុល្លារអាមេរិក៖

ដើម្បីអបអរសាទរការបើកសម្ពោធដំណើរការ CPBank សាខាផ្សារទំនើបអ៊ីអន២ សែន សុខ CPBank មានកិត្តិយសនឹងរៀបចំកម្មវិធីប្រកួតគូរគំនូរសម្រាប់កុមារអាយុក្រោម ១២ឆ្នាំ ក្រោមការឧបត្ថមរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។

ការប្រកួតនេះនឹងស្វែងរកអ្នកឈ្នះចំនួន៣នាក់ ដោយអ្នកឈ្នះទី១ទទួលបានរង្វាន់សរុប ១,០០០ដុល្លារអាមេរិក អ្នកឈ្នះទី២ ទទួលបានរង្វាន់សរុប ៥,០០ដុល្លារអាមេរិក និង អ្នកឈ្នះទី៣ទទួលបានរង្វាន់សរុប ៣០០ដុល្លារអាមេរិក។ ចំនួន៥០% ជាសាច់ប្រាក់សុទ្ធ និង ៥០%ទៀត គឺជាប័ណ្ណតម្លៃសម្រាប់មាតាបិតាប្រើដើម្បីទិញផលិតផលធានារ៉ាប់រងលើគម្រោងការសិក្សាក្នុងការការពារហិរញ្ញវត្ថុសម្រាប់បុត្រធីតារបស់គាត់។

ដើម្បីចូលរួមកម្មវិធីនេះ មាតាបិតា ឬ អាណាព្យាបាល សូមនាំបុត្រធីតាក្រោមអាយុ ១២ឆ្នាំ របស់ខ្លួនមកចុះឈ្មោះយកក្រដាសគូរគំនូរ ពីបុគ្គលិកធនាគារនៅ CPBank សាខាផ្សារទំនើបអ៊ីអន២ សែន សុខ ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា រហូតដល់ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០១៨
របៀបដាក់គំនូរដើម្បីចូលរួមប្រកួត ៖

ជម្រើសទី១៖ 

  • អាណាព្យាបាលអាចយកគំនូរមកដាក់ដោយផ្ទាល់នៅ ធនាគារប្រៃសណីយ៍កម្ពុជា សាខាផ្សារទំនើបអ៊ីអន២ សែនសុខ
  • រូបថតរបស់បេក្ខជនកាន់ផ្ទាំងគំនូររបស់ខ្លួន ០១ សន្លឹក

ជម្រើសទី២៖ ផ្ញើមកកាន់ទំព័រ Facebook ផ្លូវការរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ តាមរយៈ (Inbox) ដោយភ្ជាប់ជាមួយ ៖

  • រូបថតរបស់បេក្ខជនកាន់ផ្ទាំងគំនូររបស់ខ្លួន ០១ សន្លឹក
  • ថត ឬ ស្គែនរូបគំនូររបស់បេក្ខជនដោយគ្មានការកែបន្ថែម (Edit) ០១ សន្លឹក

សូមអានព័ត៌មានបន្ថែម និងលក្ខខណ្ឌផ្សេងៗ
https://goo.gl/wxVruD

ប្រភព៖ CPBank

Facebook Comments