ក្រុមហ៊ុន ជីបម៉ុងផ្ដល់អាហារូបករណ៍ដល់សិស្សខេត្តកំពត ផ្នែកវិទ្យាសាស្រ្តពិត / វិស្វកម្ម និងសំណង់

ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ចាប់ផ្តើមទទួលពាក្យអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្រ្តពិត / វិស្វកម្ម និងសំណង់ សម្រាប់សិស្សមកពីខេត្តកំពត។

លក្ខខណ្ឌជ្រើសរើស៖

  • ជាសិស្សដែលទើបតែជាប់បាក់ឌុបនៅក្នុងស្រុកទាំង៨ ក្នុងខេត្តកំពត ហើយមានបំណងសិក្សាមុខវិទ្យាវិទ្យាសាស្ត្រពិត ឬ/និងវិស្វកម្មនៅមហាវិទ្យាល័យ
  • និទ្ទេសមធ្យមនៃមុខវិជ្ជាទាំង៤ (គណិត, រូប, គីមី, ជីវៈ) ដែលជាលទ្ធផលនៃការប្រឡងបាក់ឌុប ត្រូវស្មើនឹង២.០ ឬទាបជាងនេះ។ (សូមមើលរបៀបគណនានៅក្នុងព័ត៌មានលម្អិត

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងលក្ខខណ្ឌអាហារូបករណ៍ សូមចូលទៅអានខិត្តប័ណ្ណតាមរយៈលីង៖ https://goo.gl/hxaDyc

សូមផ្ញើពាក្យសុំអាហារូបករណ៍ (ទាញយកពីលីងនេះ៖ https://goo.gl/3ukqjU) និងឯកសារចាំបាច់នានា ដូចដែលបានបញ្ជាក់នៅក្នុងខិត្តប័ណ្ណអាហារូបករណ៍ មកក្រុមការងារអាហារូបករណ៍ ដើម្បីធ្វើការពិនិត្យ។

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨។

សម្រាប់ព័ត៌មានបន្ថែម៖

Facebook Comments