ការ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្ដម ក្រសួង​អប់រំ យុវជន និង​កីឡា

សេចក្ដី​​ជូន​ដំណឹង​ស្ដីពី ការ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្ដម ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀប​ចំ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្ដម​ចំនួន​ ១០០​នាក់ សម្រាប់​បម្រើ​ការ​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ និង​អង្គភាព​នានា​។

បេក្ខជនត្រូវបំពេញសំណុំលិខិតចុះឈ្មោះ ដោយផ្ទាល់ដៃ និងភា្ជប់មកជាមួយ៖

  • ពាក្យសុំចុះឈ្មោះប្រឡង មានបិទតែម៦០០៛
  • មានសញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតក្នុងករណីថតចម្លងត្រូវបញ្ជាក់និត្យានុកូលកម្មពីសាលារាជធានី/ខេត្ត
  • សញ្ញាបត្រក្រៅប្រទេស ត្រូវបញ្ជាក់វាយតម្លៃទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច
  • ជីវប្រវត្តិសង្ខេបមានបិទរូបថតថ្មីទំហំ ៤x៦ (ថតចំពីមុខ)
  • កិច្ចសន្យាស្ម៏គ្រចិត្តបម្រើវិស័យអប់រំ យុវជន និងកីឡា យ៉ាងតិច១០ឆ្នាំ (សម្រាប់និស្សិត)
  • កិច្ចសន្យា (សម្រាប់មន្ត្រីរាជការ)
  • វិញ្ញាបនបត្ររដ្ឋបាល (សម្រាប់មន្ត្រីរាជការ)
  • បង្កាន់ដៃទទួលពាក្យសុំចុះឈ្មោះប្រឡង
  • លិខិតជ្រើសរើសទីកន្លែងបម្រើការងារ
  • រូបថតចំពីមុន គ្មានពាក់មួក គ្មានពាក់វ៉ែនតា ទំហំ ៤x៦
  • បង្កាន់ដៃបង់ប្រាក់សុំសិទ្ធិប្រឡង

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:០០ ជា​កំហិត

ទីតាំង​ដាក់​ពាក្យ៖ ការិយាល័យ​ក្របខ័ណ្ឌ​នៃ​នាយកដ្ឋាន​បុគ្គលិក

សម័យ​ប្រឡង៖ ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨

Facebook Comments