ការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់បណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា

សេចក្ដីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់បណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាជំនាន់ទី២៨ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឆ្នាំ២០១៨-២០១៩។

លក្ខខណ្ឌ៖

  • មានសញ្ជាតិខ្មែរ
  • មានអាយុចាប់ពី១៧ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង (ថ្ងៃទី២១ តុលា ២០១៨)
  • នៅលីវរហូតដល់បញ្ចប់ការបណ្ដុះបណ្ដាល
  • មានសុខភាពល្អ កាយសម្បទាមាំមួន និងគ្រប់លក្ខណៈ ដោយត្រូវពិនិត្យកាយសម្បទាមុនពេលប្រឡងនៅនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៨០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន
  • នារីត្រូវមានកម្ពស់ចាប់ពី១,៥៥ម៉ែត្រឡើង។ បុរសត្រូវមានកម្ពស់ចាប់ពី១,៦៥ម៉ែត្រឡើង
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានសម្លៃស្មើ

ទាញយកពាក្យសុំចុះឈ្មោះប្រឡង ៖ https://goo.gl/2GJrgN
*បញ្ជាក់ ៖ ពាក្យនេះអាចទាញយកបំពេញរួចដាក់ទៅវិទ្យាស្ថានតែម្ដង

FB Page: MoEYS Cambodia

Facebook Comments