ការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន សរុបចំនួន​៦៧៦នាក់ ​បង្រៀន​នៅ​អនុវិទ្យាល័យ

សេចក្ដី​ជូន​ដំណឹង ស្ដី​ពី​ ការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន សរុបចំនួន​៦៧៦នាក់ ​បង្រៀន​នៅ​អនុវិទ្យាល័យ ក្នុង​នោះ​តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​១២+២ ចំនួន៤៧៦នាក់ និង​១២+៤ ចំនួន​២០០នាក់។

លក្ខខណ្ឌ៖

  • ជាសិស្សសុទ្ធសាធ មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ និងមិនទាន់មានការងារក្នុងក្របខណ្ឌរដ្ឋ។ បេក្ខជនទាំងពីរភេទត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រធធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ ឬសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ និងមានអាយុចាប់ពី១៦ ដល់២៥ឆ្នាំ គិតដល់ត្រឹមថ្ងៃទី២៦ តុលា ២០១៨។ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំ គិតត្រឹមថ្ងៃ២៦ តុលា ២០១៨។
  • ជាគ្រូបឋមសិក្សា និងគ្រូមត្តយ្យសិក្សា បានតែងតាំងស៊ប់ក្នុងក្របខណ្ឌ ហើយមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។
  • ជាគ្រូបឋមសិក្សា និងគ្រូមត្តយ្យសិក្សាមានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ ឬជាគ្រូបឋមសិក្សា និងគ្រូមត្តេយ្យសិក្សាបានបំពេញរូបមន្ត (៧+១) ដែលមានអតីតភាពបម្រើការងារ៥ឆ្នាំយ៉ាងតិច។

– ផុត​កំណត់​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង ៖ ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨
– សម័យ​ប្រឡង ៖ ២៦ តុលា ២០១៨។

ប្រភព និងព័ត៌មានលម្អិត៖ MoEYS Cambodia

  
Facebook Comments