ប្រឡង​​ជ្រើសរើស​និស្សិត​​អាហារូបករណ៍​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​ជាតិ NIPTICT

កម្មវិធី​ប្រឡង​​ជ្រើសរើស​និស្សិត​​អាហារូបករណ៍​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ឆ្នាំ​សិក្សា​២០១៨-២០១៩។

វិទ្យាស្ថាន​ជាតិ NIPTICT ផ្ដល់​​អាហារូបករណ៍​១០០%​ ចំនួន៦០​កន្លែង ដល់​សិស្ស​ដែល​ទើប​​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដោយ​ប្រឡង​ចូល​សិក្សា​លើ​​ជំនាញ​ដូច​ខាង​ក្រោម៖

  • ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-Commerce)
  • ទូរគមនាគមន៍ និងបណ្ដាញ (Telecom and Networking)
  • វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)

លក្ខខណ្ឌ៖

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • វិញ្ញាសាប្រឡង៖ សំណួរ MCQ គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស

– ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨
– ទីតាំង​ទទួល​ពាក្យ​ប្រឡង៖ វិទ្យាស្ថាន​ជាតិ NIPTICT

ប្រភព៖ MoEYS Cambodia

Facebook Comments