អាហារូបករណ៍ចំនួន២០កន្លែង ផ្ដល់ដោយក្រុមហ៊ុន Smart Axiata

ក្រុមហ៊ុន Smart Axiata ផ្ដល់អាហារូបករណ៍ចំនួន២០កន្លែងដែលមានតម្លៃរហូតដល់ 15,000 ដុល្លារ។​

លក្ខខណ្ឌ៖

  • សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ (២០ សីហា ២០១៨)។ សិស្សបំពេញវិជ្ជា និងសិស្សដែលប្រឡងមុនកាលបរិច្ឆេទប្រឡង២០ សីហា ២០១៨ ចាត់ទុកជាមោឃៈ។
  • សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ ដែលមានគម្រោងបន្តការសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យសាធារណៈណាមួយ ដែលស្ថិតក្រោមការគ្រប់គ្រោងរបស់ MoEYS ឬ MPTC។
  • យ៉ាងហោចណាស់ទទួលបាននិទ្ទេស B។
  • សិក្សាលើមុខជំនាញណាដែលមានរយៈពេលមិនអោយលើសពី៥ឆ្នាំ។

អាហារូបករណ៍គ្របដណ្ដប់៖

  • ថ្លៃសិក្សាពេលរហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ
  • ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ$២០០ រយៈពេលបញ្ចប់បរិញ្ញាបត្រ ឬ៥ឆ្នាំ
  • ឱកាសក្នុងកម្មវិធីអភិវឌ្ឍន៍ និង CSR នានា

ផុតកំណត់៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨

សូមដាក់ពាក្យតាមរយៈ https://smartedu.com.kh/ ឬ ស្នើសុំពាក្យពីសាខា Smart Shop ណាមួយ ទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 010 234 075 រៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម៖ Smart for Cambodia

Facebook Comments