ជំរំសិល្បៈ (ល្ខោននិយាយ) នៅកែប-កំពត រយៈពេល៤ថ្ងៃ

ទៅជំរំសិល្បៈនៅកែប-កំពតទាំងអស់គ្នា! តែមិនមែនទៅលេងសមុទ្រទេណា គឺទៅជាមួយទម្រង់ល្ខោននិយាយ ទៅស្គាល់ពីទីតាំងសិល្បៈវប្បធម៌ជាច្រើន ជួបជាមួយសិល្បករវ័យក្មេង សិល្បករអាជីព និងអ្នកធ្វើការក្នុងវិស័យសិល្បៈវប្បធម៌។

  • ថ្ងៃទី២៧-៣០ ខែតុលា ឆ្នាំ២០១៨
  • ខេត្តកែប-កំពត
  • តម្លៃ ៧៥ ដុល្លារ
  • ៣០ នាក់

តម្លៃរួមបញ្ចូល៖

១. ថ្លៃធ្វើដំណើរទៅមក (មិនរាប់បញ្ចូលបណ្ណធានារ៉ាប់រង)
២. ថ្លៃស្នាក់នៅផ្ទះ Samon Village
៣. ថ្លៃអាហារ (ពេលព្រឹកថ្ងៃទី២ ទី៣ និងទី៤, ពេលថ្ងៃត្រង់ថ្ងៃទី២ និងទី៣, ពេលល្ងាចថ្ងៃទី១ ទី២ និងទី៣)
៤. ថ្លៃទស្សនាសារមន្ទីរកំពត នៅអង្គការអេពិកអាត នៅផ្ទះយុវវ័យនិងវប្បធម៌ និងនៅវិចិត្រសាលសិល្បៈកំពត
៥. ថ្លៃអាវយឺត
៦. ថ្លៃវិញ្ញាបនបត្របញ្ជាក់ការចូលរួម

ដើម្បីចុះឈ្មោះ៖ https://docs.google.com/forms

សកម្មភាពតាមថ្ងៃនីមួយៗ៖

  • ថ្ងៃទី២៧៖ ចេញដំណើរ, ទស្សនាសារមន្ទីរកំពត, បទបង្ហាញល្ខោននិយាយនៅវិទ្យាល័យ, ធ្វើសមាធិ, និង ទស្សនានិងស្តាប់ការប្រគំតន្រ្តីបុរាណ
  • ថ្ងៃទី២៨៖ ទស្សនកិច្ចនៅអង្គការអេពិកអាត និងសិក្ខាសាលារបាំច្នៃប្រឌិត, ទស្សនកិច្ចនៅផ្ទះយុវវ័យនិងវប្បធម៌ និងបទបង្ហាញសិល្បៈ, និងធ្វើលំហាត់ប្រាណ
  • ថ្ងៃទី២៩៖ ទស្សនកិច្ចនៅវិចិត្រសាលសិល្បៈកំពត, ហាត់សមនិងសម្តែងល្ខោននិយាយរបស់អ្នកចូលរួមតាមក្រុម
  • ថ្ងៃទី៣០៖ ធ្វើដំណើរត្រឡប់មកវិញ

លក្ខខណ្ឌចូលរួម៖
១. ជាយុវជនដែលស្រឡាញ់សិល្បៈវប្បធម៌ (មិនធ្លាប់ចូលរួម ឬធ្លាប់ចូលរួមសកម្មភាពសិល្បៈវប្បធម៌)
២. បើកចិត្តរាប់អានមនុស្សថ្មី ចូលចិត្តរៀនអ្វីថ្មី និងគោរពឲ្យតម្លៃដល់អ្នកនៅជុំវិញ
៣. មានការតាំងចិត្តចូលរួមពេញលេញតាមកាលវិភាគដែលត្រូវបានរៀបចំ

FB Page: ជំរំសិល្បៈ – Camp for Arts

Facebook Comments