ការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀននៅគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល

សេចក្តីជូនដំណឹងស្តីពីការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០១៨-២០១៩។

លក្ខខណ្ឌនៃការជ្រើសរើស៖

បេក្ខជនត្រូវមាន៖

  • សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬព្រឹត្តប័ត្រពិន្ទុនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញដោយនាយដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឬ
  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីក្រៅប្រទេស ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងត្រូវ​មានការបញ្ជាក់ពីកម្រិតនៃចំណេះដឹងភាសាខ្មែរ ដែលទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។

ចំនួនដែលជ្រើសរើស៖

១. កម្រិតបរិញ្ញាបត្រ

  • ថ្នាក់វេជ្ជបណ្ឌិតទូទៅ ៧៩០នាក់
  • ថ្នាក់បរិញ្ញាបត្រឱសថ ៥៣៥នាក់
  • ថ្នាក់ទន្តបណ្ឌិតទូទៅ ៤៦០​នាក់
  • ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ៤៨០នាក់
  • ថ្នាក់បរិញ្ញាបត្រឆ្មប ៣០៥នាក់
  • ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ ១២០នាក់

២. កម្រិតបរិញ្ញាបត្ររង៖

  • ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាន ៣១៥០នាក់
  • ថ្នាក់បរិញ្ញាបត្ររងឆ្មប ២៥២០នាក់
  • ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ១០៣០នាក់
  • ថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក ៤២០នាក់
  • ថ្នាក់បរិញ្ញាបត្ររងព្យាបាលដោយចលនា ១២០នាក់
  • ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ ១៦០នាក់

មុខវិជ្ជា និងរយៈពេលប្រឡង៖

  • ជីវៈវិទ្យា ១ម៉ោង៣០នាទី
  • គីមីវិទ្យា ១ម៉ោង៣០នាទី
  • គណិតវិទ្យា ២ម៉ោង០០នាទី

ឈប់ទទួលពាក្យ៖

  • សម្រាប់ថ្នាក់បរិញ្ញាបត្រ៖ ថ្ងៃទី១៩ តុលា ២០១៨
  • សម្រាប់ថ្នាក់បរិញ្ញាបត្ររង៖ ថ្ងៃទី០១ ធ្នូ ២០១៨

ប្រភព៖ University of Health Sciences

Facebook Comments