កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ The Professional Fellows Program (PFP) ទៅសហរដ្ឋអាមេរិច

The Professional Fellows Program (PFP) ត្រូវបានឧបត្ថម្ភដោយការរិយាល័យទទួលបន្ទុកវិស័យអបរំ និងវប្បធម៌ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិច។ នេះជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារនៅប្រទេសអាមេរិចរយៈពេល៦សប្តាហ៍ ពោលគឺអំឡុងខែមេសា និងឧសភា ២០១៩។

លក្ខខណ្ឌនៃការជ្រើសរើស៖

  • ត្រូវមានអាយុ ២៥-៣៥ ឆ្នាំ
  • ចេះនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញដើម្បីបម្រើការងារពេញម៉ោងនៅក្នុងកន្លែងការងារផ្សេងៗនៅក្នុងសហរដ្ឋអាមេរិក
  • ត្រូវមានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីនានាដែលរៀបចំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសរបស់អ្នក
  • ត្រូវមានបទពិសោធការងារដែលពាក់ព័ន្ធទៅនឹងជំនាញដែលអ្នកដាក់ស្នើយ៉ាងហោចណាស់ ២ឆ្នាំ និងមានបច្ចុប្បន្នភាពកំពុងបម្រើការងារក្នុងស្ថាប័នណាមួយ
  • អាចធ្វើការងារជាក្រុម និងជំនាញភាពជាអ្នកដឹកនាំ
  • បេក្ខជនមកពីប្រទេសកម្ពុជាត្រូវបង្ហាញភាពជាអ្នកដឹកនាំដែលសាកសមទៅនឹងមុខជំនាញការអភិវឌ្ឍសេដ្ឋកិច្ច

អត្ថប្រយោជន៍៖

  • ទទួលបាននូវចំណេះដឹងដោយផ្ទាល់អំពីអង្គការ និងស្ថាប័នពាក់ព័ន្ធនានានៅសហរដ្ឋអាមេរិក និងបង្កើតទំនាក់ទំនងជាមួយសមភាគីនៅសហរដ្ឋអាមេរិក
  • ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅនឹងត្រូវបានផ្ដល់ជូន គិតរួមទាំងថ្លៃធានារ៉ាប់រងសុខភាពនិងទិដ្ឋាការ
  • ក្លាយជាសមាជិកនៃបណ្តាញ YSEALI (សម្រាប់បេក្ខជនមកពីតំបន់អាស៊ីអាគ្នេយ៍)និង PFP (the Professional Fellows Program)

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៦ វិច្ឆិកា ២០១៨

ចុចទីនេះដើម្បីអានព័ត៌មានលម្អិត៖ Official Announcement

ដាក់ពាក្យអនឡាញតាមរយៈ៖ Online Application

Facebook Comments