កម្មវិធី SPARK.3 ក្រោមប្រធានបទ “អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ”

តើអ្នកដែលស្រមៃពីទីផ្សារការងារនាថ្ងៃអនាគតដែររឺទេ មុននឹងអ្នកសម្រេចចិត្តចាប់យកមុខជំនាញសិក្សានៅសាកលវិទ្យាល័យ? តើអ្នកគួរត្រៀមខ្លួនរបៀបណាដើម្បីទទួលជោគជ័យ ក្នុងជីវិតការងារនាថ្ងៃអនាគត? តើបច្ចេកវិទ្យានឹងមានឥទ្ធិពលយ៉ាងណាខ្លះដល់ទីផ្សារការងារនាថ្ងៃអនាគត?

រាល់ចម្លើយនៃសំណួរខាងលើនឹងត្រូវបានបកស្រាយ នៅក្នុងកម្មវិធី SPARK.3 ក្រោមប្រធានបទ “អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ” រឺ “Future Career in AI generation”។

អំពីពួកយើង៖ កម្មវិធី SPARK.3 ជាកម្មវិធី ដែលរៀបចំដោយក្រុម​យុវជន ​​INSPIRED.Cambodia ។ ក្រោយពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សិស្សនិស្សិត និងសាធារណជន ក្នុងកម្មវិធី SPARK. និង SPARK.2 កន្លងមក INSPIRED.Cambodia នឹងត្រលប់មកវិញជាមួយកម្មវិធី SPARK.3  ក្រោមប្រធានបទថ្មី ប្លែក បន្ថែមជាមួយនឹង ការរៀបចំកម្មវិធីប្រកបដោយបទពិសោធន៍ខ្ពស់។

អំពីប្រធានបទ៖​ ដោយមើលឃើញពីការរីកចម្រើនខាងផ្នែកវិទ្យាសាស្រ្ដយ៉ាងគំហុកក្នុង​ សតវត្សទី២១ ជាមួយបច្ចេកវិទ្យា AI (បច្ចេកវិទ្យាឆ្លាតវ័យ) ដែលត្រូវបានប៉ាន់ប្រមាណថា នឹងអាចដណ្ដើមយកទីផ្សារការងាររបស់មនុស្ស ក្រុមការងារយើងខ្ញុំក៏សម្រេចចិត្ត លើកយកប្រធានបទ ទាក់ទងនឹងបច្ចេកវិទ្យា AI និងទីផ្សារការងារនាថ្ងៃអនាគត​​ មកវែកញែកពិភាក្សា ដើម្បីបញ្ច្រាបនិងតម្រង់ទិស​យុវជនកម្ពុជា ក្នុងការត្រៀម​ខ្លួន សម្រាប់ឱកាសការងារនាយុគសម័យបច្ចេកវិទ្យាថ្មីនេះ។

អំពីកម្មវិធី៖ សម្រាប់កម្មវិធីរបស់ពួកយើង អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងព័ត៍មាន តាមរយៈការពិភាក្សាវែកញែកពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យនេះ។ ពិសេសជាងនេះទៅទៀត អ្នកចូលរួមនឹងទទួលបានចំណេះបន្ថែម តាមរយៈការធ្វើបទបង្ហាញ ពីវាគ្មិនឆ្នើមៗជាច្រើន​ដែលចេញពីការប្រកួតប្រជែង ចម្រាញ់យ៉ាងស្វិតស្វាញ។ ដើម្បីធ្វើឲ្យបរិយាកាសកម្មវិធី មានភាពរស់សវើក ទស្សិកជននឹងទទួលបានការកំសាន្ដ តាមរយៈការសម្ដែងសិល្បៈ ការចាប់រង្វាន់ និងការលេងហ្គេម។ កុំភ្លេចចូលរួមក្នុងកម្មវិធី SPARK.3 របស់យើង នៅថ្ងៃទី ១១ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ឆាប់ៗនេះ។

កម្មវិធីពិសេស៖ សម្រាប់អ្នកទិញសំបុត្រចំនួន​ ១០០​ដំបូង នឹងទទួលបានអាវយឺត​ និងបន្ដោងសោរដ៏ស្រស់ស្អាតពីកម្មវិធីរបស់ពួកយើង។ ប្រញាប់ឡើងចំនួនមានកំណត់!

លីងសម្រាប់កក់សំបុត្រ៖https://docs.google.com/forms

 

ស្វែងយល់បន្ថែមពីកម្មវិធី​ និង​ប្រធានបទរបស់ពួកយើង ដោយចូលទៅកាន់ទំព័​រហ្វេសប៊ុក របស់យើងតាម​ រយៈលីងខាងក្រោម។

SPARK.Phnom Penh: https://www.facebook.com/SPARK.PhnomPenh/

INSPIRED.Cambodia: https://www.facebook.com/InspiredCambodia.asia/

 

ប្រធានបទ៖ អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ

កាលបរិច្ឆេទ៖​ ថ្ងៃអាទិត្យ ទី​១១​​ ខែវិច្ឆិកា ឆ្នាំ២០១៨

ទីតាំង៖ ​ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)

ទំនាក់ទំនងកក់សំបុត្រ៖​ 070​ ​492​ 932 ឬ​ 096 8 799 777

The performer from previous event

 

Facebook Comments