ឱកាសដ៏ពិសេស!!!សម្រាប់យុវជនដែលមានបំណងចង់បញ្ចេញមតិយោបល់ផ្ទាល់ខ្លួនដែលទាក់ទងទៅនឹងបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
ប្រធានបទ ៖ “យុវជនដើម្បីការលុបបំបាត់អំពើពុករលួយ”
ខាងក្រោមនេះគឺជាសំណួរដែលបេក្ខជនត្រូវឆ្លើយរៀបរាប់នៅក្នុងសំណេររបស់ខ្លួន (រៀបរាប់ចំណុចណាមុនក៏បានអាស្រ័យលើគំនិតរបស់អ្នក)៖
១.ចូររៀបរាប់ពីបទពិសោធន៍របស់អ្នកដែលធ្លាប់ធ្វើទាក់ទងនិងការចូលរួមលុបបំបាត់អំពើពុករលួយ។
២.តើអំពើពុករលួយមានផលប៉ះពាល់ទៅដល់សង្គមជាតិក្រោមរូបភាពបែបណាខ្លះ?
៣.តើយុវជនអាចធ្វើយុទ្ធនាការណ៍អ្វីខ្លះក្នុងការចូលរួមលុបបំបាត់អំពើពុករលួយក្នុងសង្គម?ហេតុអ្វី?
លក្ខខណ្ឌក្នុងការចូលរួម៖
- ជាសិស្សវិទ្យាល័យឬនិស្សិតសកលវិទ្យាល័យ
- មានឆន្ទៈចង់លុបបំបាត់អំពើពុករលួយនៅក្នុងសង្គម
រង្វាន់រួមមាន៖
- ជ័យលាភីលេខ១៖ ទឹកប្រាក់ចំនួន ១៥0,000 រៀល ដបទឹក១ សៀវភៅសរសេរដ៏ស្រស់ស្អាត វិញ្ញាបនបត្រមួយសន្លឹក ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតពីកម្មវិធី
- ជ័យលាភីលេខ២៖ ទឹកប្រាក់ចំនួន ១២០,០០០ រៀល ដបទឹក១ រួមទាំងសៀវភៅសរសេរដ៏ស្រស់ស្អាត វិញ្ញាបនបត្រមួយសន្លឹក ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតពីកម្មវិធី
- ជ័យលាភីលេខ៣៖ ទឹកប្រាក់ចំនួន ១០០,០០០ រៀល ដបទឹក១ រួមទាំងសៀវភៅសរសេរដ៏ស្រស់ស្អាត វិញ្ញាបនបត្រមួយសន្លឹក ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតពីកម្មវិធី
លើសពីនេះក្រៅពីម្ចាស់ជ័យលាភី យើងនឹងធ្វើការជ្រើសរើសអត្ថបទរបស់បេក្ខជនចំនួនដប់នាក់បន្ថែមទៀត ដើម្បីផ្ដល់ជូននូវវិញ្ញាបនបត្រមួយសន្លឹក អាវ ក្រមា ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតផងដែរ ។
លក្ខខណ្ឌក្នុងការសរសេរ៖
- បេក្ខជនត្រូវសរសេរជាអក្សរខ្មែរចាប់ពី ៨០០ពាក្យទៅ១០០០ពាក្យ
យកពុម្ពអក្សរ Khmer OS ទំហំ ១២ និងចន្លោះ ១.៥ - ប្រើក្រដាសទំហំ A4
- សំណេរត្រូវសរសេរចេញពីគំនិតផ្ទាល់ខ្លួន មិនត្រូវលួចចម្លងស្នាដៃរបស់អ្នកដទៃ ។ ចំពោះការចម្លងយកទិន្នន័យ ត្រូវដាក់ឯកសារយោងឱ្យបានត្រឹមត្រូវ។
បេក្ខជនត្រូវផ្ញើរសំណេរជា Ms.Wordនិង PDF format មកកាន់ ([email protected]) ដោយសរសេរភ្ជាប់ជាមួយឈ្មោះជាអក្សរខ្មែរនិងអក្សរឡាតាំង លេខទូរស័ព្ទ វិទ្យាល័យឬសកលវិទ្យាល័យដែលបេក្ខជនកំពុងសិក្សា។
ផុតកំណត់៖ ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០ យប់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
- លេខទូរស័ព្ទ 011/010 200 446 ឬ
- គេហទំព័រហ្វេសប៊ុក Start From Me