កម្មវិធី៖ ការប្រកួតឌីហ្សាញអាវយឺត «ខ្ញុំឆ្នើម»

កម្មវិធី ខ្ញុំឆ្នើម គឺជាសិក្ខាសាលាចែករំលែកចំណេះដឹងដើម្បីជួយ​តម្រង់​ទិស និងជំរុញ​​សិស្ស​​ឆ្នើម​ប្រ​ចាំ​សាលានីមួយៗ​​ឲ្យ​​មាន​ផ្នត់​គំនិត​វិជ្ជមាន និង​ត្រៀម​ខ្លូន​ចូល​ថ្នាក់​ឧត្តម​សិក្សាឲ្យទទួល​បាន​ជោគជ័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានរៀបចំការក្រកួតឌីហ្សាញអាវយឺត «ខ្ញុំឆ្នើម» ក្នុងគោលបំណងបើកទំព័រស្វាគមន៍ឆ្នាំសិក្សាថ្មី ២០១៨-២០១៩សម្រាប់សិស្សានុសិស្សទាំងអស់ដែលនឹងត្រៀមប្រលងបាក់ឌុបក្នុងឆ្នាំ២០១៩ ខាងមុខនេះ។សាធារណៈជនទាំងអស់ដែលមានចំណាប់អារម្មណ៍អាចចូលរូម បញ្ចេញទេពកោសល្យ និងគំនិតឆ្នៃប្រឌិត ដើម្បីមានឱកាសឈ្នះរង្ចាន់ និង​បង្ហាញស្នាដៃរបស់ខ្លួនលើអាវយឺតកម្មវិធី​ ខ្ញុំឆ្នើម ដែលនឹងត្រូវពាក់ដោយសិស្សានុសិស្សរាប់ពាន់នាក់។ សូមអានលក្ខខណ្ឌក្នុងការចូលរួមប្រកួតដូចខាងក្រោម៖

លក្ខខណ្ឌ៖

  • ឌីហ្សាញត្រូវមាន៖
    • ឡូហ្គូរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (សូមទាញយកឡូហ្គូនៅទីនេះ https://goo.gl/SJQWzw)
    • ឡូហ្គូរបស់កម្មវិធី ខ្ញុំឆ្នើម (សូមទាញយកឡូហ្គូនៅទីនេះ https://goo.gl/R1h86C)
    • ពាក្យស្លោកកម្មវិធី ខ្ញុំឆ្នើម “ផ្តោតលើចំណុចខ្លាំងរបស់ខ្ញុំ ដើម្បីជោគជ័យពេលអនាគត
  • ឌីហ្សាញត្រូវស្ថិតនៅផ្ទៃខាងមុខ និងខាងក្រោយអាវយឺត
  • ផ្ញើរឌីហ្សាញរបស់អ្នកជា file (PDF, JPG, or PNG) ដែលមានទំហំក្រោម 10MB ដោយភ្ជាប់ជាមួយឈ្មោះ និងលេខទូរសព្ទរបស់អ្នក មកកាន់ Email: [email protected] ចាប់ពីថ្ងៃទី១៦ តុលា ដល់ ១៥ វិច្ឆិកា ២០១៨។
  • ឌឺហ្សាញចំនួន 3 ដែលស្រស់ស្អាត និងមានការច្នៃប្រឌិតជាងគេ នឹងត្រូវបានជ្រើសរើសដើម្បីបោះឆ្នោតស្វែងរកជ័យលាភីលេខ១។ ស្នាដៃឌឺហ្សាញទាំង3 នឹងប្រកាសលើទំព័រហ្វេសប៊ុក ខ្មែរ ប៊ែវើរីជីស នៅថ្ងៃ២០ខែវិឆ្ឆិកា ឆ្នាំ២០១៨។
  • ការបោះឆ្នោតលើទំព័រហ្វេសប៊ុក ខ្មែរ ប៊ែវើរីជីស https://www.facebook.com/KhmerBeverages/ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
  • ឌឺហ្សាញដែលទទួលបានចំនួន Like ច្រើនជាងគេ នឹងក្លាយជាម្ចាស់ជ័យលាភីលេខ១។ លទ្ធផលនឹងប្រកាស នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
  • បេក្ខជនជ័យលាភីលេខ១ នឹងតម្រូវឲ្យផ្ញើរស្នាដៃឌីហ្សាញរបស់ខ្លួនជា AI File ដើម្បីបោះពុម្ភលើអាវយឺតកម្មវិធី ខ្ញុំឆ្នើម។
  • រង្វាន់ជ័យលាភីទាំង៣ ៖
    • រង្វាន់ទី១៖ Laptop MSI ព្រមទាំងស្នាដៃឌីហ្សាញនឹងត្រូវបានបោះពុម្ភលើអាវយឺតកម្មវិធី ខ្ញុំឆ្នើម ប្រចាំឆ្នាំ២០១៩
    • រង្វាន់ទី២៖ Wacom Digital Drawing and Graphic Tablet (Intuos CTL-6100)
    • រង្វាន់ទី ៣៖ Wacom Digital Drawing and Graphic Tablet (Intuos CTL-4100)

FB Page: hmer Beverages

Facebook Comments