កម្មវិធី SPARK.3 ក្រោមប្រធានបទ “អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ”

សួស្ដីអ្នកទាំងអស់គ្នា! ចាំយូរហើយមែនអត់? ក្រុមយុវជនរបស់ INSPIRED.Cambodia បានវិលត្រឡប់មកវិញហើយ ជាមួយកម្មវិធី SPARK.3! បន្ទាប់ពីទទួលបានជោគជ័យ ពីការរៀបចំកម្មវិធី SPARK.1 និងSPARK. 2 តាមរយៈការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ សាធារណជនពិសេស សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ។ INSPIRED.Cambodia នឹងពាំនាំយក កម្មវិធី SPARK.3 ជាមួយប្រធានបទថ្មី ប្លែក!

អ្នកទាំងអស់គ្នាដែលគិតអត់ថា​ តើទីផ្សារការងារនាពេលអនាគតនឺងប្រែប្រួលដូចម្ដេចខ្លះ?​ តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនរួចហើយរឺនៅសម្រាប់ការប្រែប្រួលទាំងអស់នោះ?

រាល់ចម្លើយទាំងអស់នឹងត្រូវបានបកស្រាយនៅ ក្នុងកម្មវិធី SPARK.3 ក្រោមប្រធានបទ “អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ ” ឬ ‘’Future Career in AI Generation’’

នរណាគេជា INSPIRED.Cambodia?

ក្រុមយុវជន របស់អង្គការមិនរកប្រាក់ចំណូល INSPIRED.Cambodia គឺជាយុវជនដែលមានទស្សនៈវិស័យ ក្នុងការជួយសង្គមតាមរយៈការរៀបចំកម្មវិធី និយាយពិភាក្សាពីប្រធានបទបែបអប់រំ ដើម្បីបង្កើន ការយល់ដឹង និងបញ្ច្រាបតម្រង់ទិស ដល់យុវជនខ្មែរដែលជាគ្រឹះសំខាន់នៃសង្គមជាតិ។

អ្វីទៅជាកម្មវិធី SPARK.3 ?

SPARK.3 គឺជាកម្មវិធីទី៣ បន្ទាប់ពីកម្មវិធីSPARK. 1 និង SPARK. 2 ដែលត្រូវបានបង្កើតទ្បើងជាវេទិកាសម្រាប់ជម្រុញអោយយុវជនបញ្ចេញនូវគំនិតច្នៃប្រឌិតដែលជាដំណោះស្រាយដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសង្គមបច្ចុប្បន្នហើយយើងក៏ជម្រុញអោយយុវជនសហការគ្នាធ្វើអោយគំនិតទាំងនោះចេញជារូបរាងមួយពិតប្រាកដ។

ហេតុអ្វីត្រូវចូលរួមកម្មវិធី SPARK.3?

អ្នកចូលរួមនឹងទទួលបានចំនេះដឹងពីបច្ចកវិទ្យា AI និងរបៀបត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ក្នុងសម័យបច្ចេកវិទ្យា AI តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនដែលមានសមត្ថភាព ចេញពីការប្រកួតចម្រាញ់យ៉ាងស្វិតស្វាញ។ បន្ថែមពីនេះទៅទៀត យើងក៏មានកិច្ចពិភាក្សា វែកញែកពីប្រធានបទ ពីសំណាក់វាគ្មិនកិត្តិយស ជាច្រើនរូបដែលមានបទពិសោធន៍ក្នុងវិស័យនេះ។ ពិសេសជាងនេះទៅទៀត យើងក៏មានការសម្ដែងពីតារាសិល្បៈក្នុងព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងការចាប់រង្វាន់ផងដែរ។ កុំភ្លេច ចូលរួមក្នុងកម្មវិធី SPARK.3 នាពេលឆាប់ៗនេះ!

ពិសេសៗ៖ កម្មវិធីរបស់យើងក៏មានកាដូសម្ងាត់សម្រាប់អ្នកចូលរួមកម្មវិធីរបស់យើងផងដែរ។​ ចង់ដឹងថាកាដូហ្នឹងជាអ្វីអត់?​ តោះមកចូលរួមកម្មវិធីរបស់យើងទាំងអស់គ្នា!

តំណភ្ជាប់សម្រាប់កក់សំបុត្រ៖ https://goo.gl/ZPCwRK

ស្វែងយល់បន្ថែមពីកម្មវិធី​ និង​ប្រធានបទរបស់ពួកយើង ដោយចូលទៅកាន់ទំព័​រហ្វេសប៊ុករបស់យើងតាមរយៈតំណភ្ជាប់ខាងក្រោម។

ប្រធានបទ៖ អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ

ពេលវេលា៖​ ថ្ងៃអាទិត្យ ទី​១១​ ឆ្នាំ២០១៨

ទីតាំង៖ ​ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)

ទំនាក់ទំនងកក់សំបុត្រ៖​ 070​ ​492​ 932 ឬ​ 096 8 799 777

ស្វែងយល់បន្ថែមពីបច្ចេកវិទ្យា AI: https://goo.gl/QizAVK

Photo from previous event
Facebook Comments