ដំណឹងជ្រើសរើសអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា

មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវការជ្រើសរើសអ្នកស្រាវជ្រាវដែលគ្រូបង្រៀន ឬអតីតគ្រូបង្រៀនឯកទេសប្រវត្តិវិទ្យាចំនួន២០នាក់ ឲ្យចូលរួមក្នុងការ សរសេរសំណេរ “ប្រវត្តិសាស្ត្រចេញពីភូមិ” ទាក់ទងនឹងព្រឹត្តិការណ៍នៅក្នុងរបបខ្មែរក្រហម ចេញពីភូមិឃុំដែលខ្លួនកំពុង ឬធ្លាប់បំពេញភារកិច្ចជាគ្រូបង្រៀន។ កិច្ចការនេះ ជាកិច្ចការស្ម័គ្រចិត្តនៅក្នុងគម្រោងស្តីអំពី “ប្រវត្តិសាស្ត្រភូមិ” ហើយក៏ជាដំណាក់កាលទី២នៃការអនុវត្តកិច្ចការនេះដែរ។ សំណេររបស់អ្នកស្រាវជ្រាវ នឹងត្រូវបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា រួចប្រគល់ជូនវិញដើម្បីប្រើប្រាស់ជាសម្ភារៈឧបទ្ទេសក្នុងការបង្រៀន ឬប្រើប្រាស់ផ្ទាល់ខ្លួន។ មជ្ឈមណ្ឌលឯកសារកម្ពុជា ឧបត្ថម្ភជាថវិកាសម្រាប់ការស្រាវជ្រាវនេះ។

លក្ខខណ្ឌជ្រើសរើស

  • អ្នកស្រាវជ្រាវ ត្រូវតែជាអតីត ឬគ្រូបង្រៀនឯកទេសប្រវត្តិវិទ្យានៅក្នុងខេត្តព្រៃវែង, ស្វាយរៀង, ត្បូងឃ្មុំ, កណ្តាល (ស្រុកមុខកំពូល, ល្វាឯម និងខ្សាច់កណ្តាល) និងក្រចេះ (ស្រុកឆ្លូង) ដែលមិនជាប់តួនាទីជានាយកឬនាយករងនៃវិទ្យាល័យ ឬការងារដ៏ទៃទៀតដែលខ្លួនកំពុងធ្វើការ។
  •  មានចំណេះដឹងអំពីវិធីសាស្ត្រក្នុងការធ្វើកិច្ចការស្រាវជ្រាវ ដូចជាការធ្វើបទសម្ភាសន៍, ទំនាក់ទំនងជាមួយអ្នកដែលត្រូវសម្ភាសន៍, វិភាគលើទិន្នន័យដើម និងសរសេរ។
  • មានចំណេះដឹងសមរម្យក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធី Microsoft Word & Excel និងមានកុំព្យូទ័រផ្ទាល់ខ្លួនដើម្បីធ្វើកិច្ចការនេះ។
  • មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបាននូវសំណេរតាមការកំណត់។
  • មានភាពច្នៃប្រឌិតចំពោះការប្រើប្រាស់ឧបករណ៍ (ថតសម្លេង និងម៉ាស៊ីនថត) សម្រាប់កិច្ចការស្រាវជ្រាវ។
  • មានសមត្ថភាពទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន។

លក្ខខណ្ឌការងារ

  • ធ្វើកិច្ចការស្រាវជ្រាវដោយមិនឲ្យប៉ះពាល់ដល់ម៉ោងបង្រៀនសិស្សនៅតាមវិទ្យាល័យដែលខ្លួនកំពុងបង្រៀន។
  • ប្រើប្រាស់ពេលវិស្សមកាល ឬពេលទំនេរពីការបង្រៀន ដើម្បីធ្វើកិច្ចការនេះ។
  • បែងចែកពេលវេលាច្បាស់លាស់ពីដំណើរការប្រព្រឹត្តទៅនៃកិច្ចការស្រាវជ្រាវ រួចផ្ញើមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីការសហការ។ ឧទាហរណ៍៖ បង្ហាញគម្រោងផែនការជាដំណាក់កាលៗដូចជា៖ ប្រមូលធនធានសម្រាប់ ឯកសារយោង, កំណត់គោលដៅសម្រាប់សម្ភាសន៍, ការសម្ភាសន៍, វិភាគទិន្នន័យសម្ភាសន៍ និងសំណេរ។
  • សរសេរពីកិច្ចការស្រាវជ្រាវឲ្យបានយ៉ាងហោចណាស់២០ទំព័រ។
  • ផ្ញើសំណេរ និងកិច្ចសម្ភាសន៍ជាសម្លេងមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីរក្សាទុកនិងងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ និងបោះពុម្ព។

ប្រសិនបើលោកគ្រូអ្នកគ្រូ និងប្រិយមិត្តដ៏ទៃទៀតមានការចាប់អារម្មណ៍លើកិច្ចការនេះ សូមដាក់ពាក្យស្នើសុំមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយភ្ជាប់មកជាមួយនូវ៖

១) ពាក្យស្នើសុំធ្វើកិច្ចការស្រាវជ្រាវប្រវត្តិភូមិ

២) ប្រវត្តិរូបសង្ខេប១ច្បាប់ និង

៣) សេចក្តីអធិប្បាយត្រួសៗពីប្រធានបទដែលចង់សរសេរ

មជ្ឈមណ្ឌលឯកសារកម្ពុជាមានអស័យដ្ឋាន ផ្ទះលេខ៦៦ ផ្លូវព្រះសីហនុ សង្កាត់ទនេ្លបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ឬផើ្ញមកកាន់អ៊ីមែល [email protected]

ការទទួលពាក្យផុតកំណត់ត្រឹម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា តាមទូរស័ព្ទ ០១២ ៦៩៦៩៦១ ឬអ៊ីមែលៈ [email protected]

ប្រភព៖ Genocide Education in Cambodia

Facebook Comments