ដំណើរកំសាន្តជំរំតង់សប្បុរធម៌លើកទី៣ នៅឧត្តរមានជ័យ

ដំណើរកំសាន្តជំរំតង់សប្បុរធម៌លើកទី៣ នៅឧត្តរមានជ័យម្តង ថ្ងៃទី០៩ -១១ វិច្ឆិកា ២០១៨ (ថ្ងៃឈប់សម្រាក) CFE នឹងរៀបចំដំណើរកំសាន្តជំរំតង់សប្បុរសធម៌ (២យប់ ៣ថ្ងៃ) នៅទឹកដីខេត្តឧត្តរមានជ័យ-ព្រះវិហារ

+ ធ្វើដំណើរទៅមក អាហារ ៦ ពេល គេងក្នុងតង់លើវាលស្មៅធម្មជាតិ ជិះគោយន្ត ចែកសម្ភារៈសិក្សា ដាំកូនឈើ ទស្សនៈកិច្ចសិក្សា លេងទឹកជ្រោះធម្មជាតិត្រជាក់ចិត្ត ទៅលេងកំពូលភ្នំដងរ៉ែកជាប់ព្រំប្រទល់ថៃ ស្រូបខ្យល់អាកាសត្រជាក់ ព្រមទាំងទស្សនាកំសាន្តប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញ អាំងគ្រុម និងដុតដំឡូង លេងហ្គេមកំសាន្ត និងរាំកំសាន្តជុំវិញភ្នក់ភ្លើង (ភ្លើងគុប) នៃជំរំតង់ ស្គាល់មនុស្សថ្មីៗ ទទួលបានបទពិសោធន៍ និងរៀនសូត្របានយ៉ាងច្រើនទៀត។

+ កម្មវិធីកំសាន្តសប្បុរសធម៌លម្អិតមានដូចខាងក្រោម៖

  • ចែកសម្ភារៈសិក្សាដល់សិស្ស ២២៧ នាក់ នៅសាលាបឋមសិក្សាលំទងចាស់ ឃុំលំទង ដែលជាសាលាដ៏ខ្វះខាតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
  • ជួយការងារសហគមន៍ក្នុងសាលាដូចជា សម្អាតបរិស្ថាននៅជុំវិញសាលា
  • ទស្សនៈកិច្ចសិក្សាព្រៃសហគមន៍សង្ឃរុក្ខវន្ត ដែលជាព្រៃដែលធំជាងគេបង្អស់នៅប្រទេសកម្ពុជា
  • ជិះគោយន្តកំសាន្តកាន់តាមវាលស្រែ និងព្រៃ ឆ្ពោះទៅសាលាសហគមន៍
  • បោះតង់ និងគេងលើវាលស្មៅខៀវខ្ចី (នៅក្បែរវាលស្រែ ជាធម្មជាតិដ៏ស្រស់ត្រកាល និងខ្យល់អាកាសត្រជាក់)
  • ធ្វើសមាធិអប់រំចិត្តឲ្យស្ងប់ (Optional )
  • អាំងគ្រំ ដុតដំឡូងក្នុងភ្នក់ភ្លើង រាំ និងលេងហ្គេមកំសាន្តផ្សេងៗ
  • ដំណើរកំសាន្តទៅលេងទឹកធ្លាក់ធម្មជាតិ “អាតោដួងចិត្ត” ដ៏ស្រស់ត្រកាលត្រជាក់ចិត្ត នាទឹកដីភាគខាងជើងនៃប្រទេសយើង
  • ដំណើរកំសាន្តទៅលេងពយតារួន និងវត្តអូរក្រញូង លើកំពូលភ្នំដងរ៉ែកជាប់ព្រទល់ប្រទេសថៃ ដើម្បីស្រូបខ្យល់អាកាសធម្មជាតិដ៏ល្អស្រស់ត្រកាល និងធម្មជាតិពិតៗ ដោយបានលះកង្វល់ទាំងឡាយ
  • ដំណើរធ្វើទស្សនៈកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្រ្តដ៏ជូរចត់ របស់ប្រទេសកម្ពុជា ផ្ទះតាម៉ុក់
  • ដំណើរកំសាន្ត និងសិក្សារៀនសូត្រនៅរមណីយដ្ឋាន ប្រាសាទកោះកេរ្តិ៍ (រមណីយដ្ឋានប្រវត្តិសាស្រ្ត) ខេត្តព្រះវិហារ
  • សិក្សារៀនសូត្រពីជីវៈភាពរស់នៅរបស់សហគមន៍ និងសិក្សាពីបរិស្ថានការងារសង្គម
  • ចែករំលែកគ្នាទៅវិញទៅមកពីចំណេះដឹងថ្មីៗ រវាងយុវជន និងយុវជន
  • ងូតទឹកលេងកំសាន្ត និងផ្សេងៗជាច្រើនទៀត៕

+ ចំណាយត្រឹមតែ ៥៥ ដុល្លារ នឹងទទួលបាន៖  

  • ការធ្វើដំណើរទៅមក ដោយរថយន្តក្រុងថ្មីទំនើប មាន insurance, WiFi, Karaoke
  • ហូបអាហារសាមគ្គីរួមគ្នា ៦ពេល – មានតង់ ដែលអាចគេងគ្នាបាន ៣ នាក់
  • មគ្គុទេសនាំផ្លូវ ថ្នាំពេទ្យ និងសម្ភារៈសង្រ្គោះបឋម
  • សម្ភារៈសិក្សាសំរាប់ចែកសិស្សក្នុងសាលា
  • ដាក់សៀវភៅសិក្សាក្នុងបណ្តាល័យ និងជួយឧបត្ថម្ភដល់សាលាដ៏ក្រីក្រ
  • ទទួលបានលិខិតបញ្ជក់បញ្ជាក់ការចូលរួមក្នុងការមនុស្សធម៌ពី CFE
  • កន្លែងបោះតង់មានសុវត្ថិភាព សន្តិសុខ មានភ្លើង និងបន្ទប់ទឹក
  • ទទួលបានអាវយឺត ដ៏ស្រស់ស្អាតម្នាក់ ១ ផងដែរ ៕

អ្នកចូលរួមដំណើរកំសាន្តត្រូវត្រៀមសម្លៀកបំពាក់សំរាប់ងូតទឹក លេង ស្បែកជើងឃ្លប់ (ជ័រ) ដែលអាចដើរតាមភ្នំ និងឆ្លងទឹកបាន។

+ សូមកុំភ្លេចទំនាក់ទំនងចូលរួមក្នុងដំណើរផ្សងព្រេងការងារមនុស្សធម៌ និងកំសាន្តនេះ មកអង្គការ CFE ដោយផ្ទាល់ ។

  • ទំនាក់ទំនងចុះឈ្មោះចូលរួមកម្មវិធីបោះជំរំសប្បុរសធម៌ ៖ 010 57 53 23 / 070 45 87 36 / 096 44 50 714 ឬទំនាក់ទំនងមកក្នុងផេកអង្គការដោយផ្ទាល់ Citizens for Education Organization-CFE
  • ទំនាក់ទំនងឧបត្ថម្ភកម្មវិធី ៖ 012 23 39 64 / 093 722 649 ឬទំនាក់ទំនងមកក្នុងផេកអង្គការដោយផ្ទាល់ Citizens for Education Organization-CFE

បញ្ជាក់៖

  • អ្នកចូលរួមទាំងអស់ត្រឹមតែ ៨០ នាក់ ប៉ុណ្ណោះ តោះរួសរ៉ាន់ចុះឈ្មោះចូលរួមឥឡូវនេះ…
  • ចំពោះអាហារសម្រាប់ថ្ងៃទី ១ (ពេលព្រឹក និងពេលថ្ងៃ) ជាបន្ទុករបស់យុវជនផ្ទាល់ខ្លួន

ប្រភព៖  Citizens for Education Organization-CFE

Facebook Comments